កោះហៅមន្រ្តីមន្ត្រីនគរបាលចរាចរណ៍និងមន្រ្តីកិច្ចសន្យា០២នាក់ ឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ មកសួរនាំ ក្រោយផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមចោទថាបាន កាក់ចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលឲ្យដួល។ នេះបើយោងតាមការចុះផ្សាយរបស់ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២ កក្កដា ២០២៤។

សូមចុចអាន៖ ឆ្លងចរន្តអគ្គិសនីនៅផ្សារទួលគោក ឆេះតូបលក់គ្រឿងកង្ហារ១តូប និងរាលដាលឆេះបន្ទប់ឡៅតឿអស់មួយបន្ទប់

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា:បក្រោយពីទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញព័ត៌មានសង្គម នៅព្រឹកថ្ងៃទី០២ ខែកក្កដាបឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍វនិងមន្រ្តីជាប់កិច្ចសន្យា០២នាក់ ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ ជាមួយនោះមន្រ្តីជាប់កិច្ចសន្យា កាក់ចាប់ដៃចង្លូតម៉ូតូប្រជាពលរដ្ឋ០១គ្រឿងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ បណ្តាលឲ្យដួល ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីទាំង០២នាក់នៅចំណុចគោលដៅខាងលើ មកសួរនាំជុំវិញបញ្ហានេះ។

បច្ចុប្បន្នមន្រ្តីចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាទាំង០២នាក់ត្រូវផ្អាកការងារបណ្តោះអាសន្ន រងចាំសុំគោលការណ៍និងបទបបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច៕

Share.