សិល្បៈ​អ​ន្តរជាតិ​៖ កម្មវិធី​ Grammys Award នៅ​ឆ្នាំ​២០២៣​នេះ​ នៅ​តែ​អស្ចារ្យ​ ព្រោះ​មិន​ត្រឹម​តែ​មាន​វត្តមាន​កំពូល​តារា​ល្បី​ៗ​​ជាច្រើន​ដួងចូលរួម​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នៅ​មាន​រឿង​គួរ​ឱ្យ​រីករាយនិង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​​មួយ​ទៀត​ដែរ​​គឺ​តារា​ចម្រៀង​ Adele មាន​ឱកាស​បាន​ជួប​តារា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​ផង​ដែរ​។

ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ទីបី​ជាប់​គ្នា​ហើយ​ដែល​ MC Trevor Noah បាន​ដើរ​តួនាទី​ជា​ពិធីករ​នៃ​កម្មវិធី​ដោយ​នៅ​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​នោះ​មាន​ការ​ចូលរួម​ពី​កំពូល​តារា​ចម្រៀង​ល្បីៗ​ដូច​ជា៖​ Beyoncé, Taylor Swift, Lizzo, Kendrick Lamar និង​ Harry Styles។ ពិធីករ​រូប​នេះ​បាន​ធ្វើ​ឱ្យ​ក្ដី​សុបិន​របស់​ Adele ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ដែល​លោក​បាន​នាំ​តារា​សម្ដែង​ The Rock ពី​ភាពយន្ត​ JUMANJI មក​ Surprise។

Noah បាន​បង្ហើប​ថា​លោក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ព័ត៌មាន​ទាក់ទង​នឹង​បេក្ខភាព​ដែល​ឈ្មោះ​ត្រូវ​ដណ្ដើម​ពាន​រង្វាន់​នៅ​ក្នុង​កម្មវិធី​ ហើយ​រឿង​ដែល​ចម្លែក​បំផុត​មួយ​ដែល​លោក​បាន​ស្វែង​រក​ឃើញ​នោះ​គឺ​ Adele តែងតែ​មាន​គោល​បំណង​ចង់​ជួប​ Dwayne Jonhson ប៉ុន្តែ​មិន​ដែល​មាន​ការ​ផ្ដល់​កិត្តិយស​ណាមួយ​​ទាល់​តែ​សោះ​រហូត​មក​ដល់​ពេល​នេះ​។

«ខ្ញុំ​បាន​រក​ឃើញ​ថា​ Dwayne Jonhson ក៏​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះ​ត្រង់​ម្នាក់​របស់​អ្នក​ដែរ​» នេះ​គឺជា​អ្វី​ដែល​លោក​បាន​ប្រាប់​ទៅ​កាន់​តារា​ចម្រៀង​ Easy On Me មុន​ពេល​លោក​ឆ្លើយ​ប្រាប់​ថា​ Dwayne Johnson មិន​បាន​មក​ចូលរួម​នោះ​ទេ​ ខ្ញុំ​លោក​មាន​មនុស្ស​នាក់​មាន​រហស្សនាម​ថា​ The Rock មក​ជំនួស​។ Adele បាន​ជួប​ជា​មួយ​នឹង​ The Rock ហើយ​ The Rock ក៏​បាន​ជួប​ Adele។ នេះ​គឺជា​លើក​ដំបូង​បង្អស់​មួយ​។

ថ្វី​ត្បិត​តែ​ធ្លាប់​ធ្វើ​ជា​ MC កាល​ពី​ឆ្នាំ​២០២១ និងឆ្នាំ​២០២២ ក្ដី​ ប៉ុន្តែ​អតីត​ពិធីករ Daily Show រូប​នេះ​​បាន​ទទួល​ស្គាល់​ថា​លោក​នៅ​តែ​ភ័យ​ជា​និច្ច​នៅមុន​ពេល​ការ​ Live ផ្ទាល់​។ ភាព​ភ័យ​ខ្លាច​​តែងតែ​មក​រក​ខ្ញុំ​ជានិច្ច​​ ព្រោះ​​ខ្ញុំ​មិន​មែន​ត្រឹម​តែ​ឈរ​ចំពោះ​មនុស្ស​ពូកែ​នោះ​ទេ​ ប៉ុន្តែ​គឺ​ឈរ​នៅ​ចំពោះ​មុខ​សិល្បករ​ពូកែៗ​បំផុត​លំដាប់​ពិភព​លោក៕

Share.