លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ នេះសេចក្តីស្រាយបំភ្លឺ ស្តីអំពីបញ្ហាប្រឈមក្នុងការប្រកួត Road to SEA Games 2023 ថា មូលហេតុដែលសហព័ន្ធធ្វើការពន្យាពេល រៀបចំពីចុងឆ្នាំនៅចុងឆ្នាំ២០២២ មកទល់នឹងពេលនេះ ហើយសហព័ន្ធទើបតែរៀបចំបាន២ព្រឹត្តិការណ៍ប៉ុណ្ណេះ គឺដោយសារសហព័ន្ធជួបវិបត្តិហិរញ្ញវត្ថុ ដែលត្រូបពន្យាពេលដើម្បីស្វែងរកអ្នកឧបត្តម គាំទ្រក្នុងការរៀបចំ។
ចំពោះការតវ៉ាពីក្រុម Impunity Starlets (នារី) ដែលថាដៃគូររបស់ខ្លួនគឺ Crown Crystal បានល្មើសលក្ខខណ្ឌ ដោយមានបុរស់លេងជំនួស។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងរកយុត្តិធម៌ជូនក្រុម Impunity Starlets ប៉ុន្តែលទ្ធផលមិនអាចផ្លាស់ប្ដូរឡើយ។ ចំពោះក្រុមណាដែលបានធ្វើខុសលក្ខខណ្ឌសហព័ន្ធ នឹងពិនិត្យចាត់វិធានការនៅពេលឡើងដល់វគ្គ៤ក្រុម។
ដើម្បីជ្រាប់កាន់តែច្បាស់ស្ដាប់ការបកស្រាយពីលោក លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ៖