មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដំណើរការ សមាជិកតំបន់អាស៊ានចំនួន៣ប្រទេស បានណាត់គ្នាប្រកួតដណ្តើមពានរង្វាន់បាល់ទះ Malaysia Tri Invitation ដើម្បីកម្តៅសាច់ដុំរៀងៗខ្លួន មុនធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
![](https://cdn.troryorng.com/wp-content/uploads/2023/03/28022824/335441335_999639981410499_2183253691289726311_n-1024x724.jpg)
តាមគម្រោងការប្រកួតនេះមានម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា ដោយប្រកួតពីថ្ងៃទី២៩ ខែមីនា ដល់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ លើទីលានបាល់ទះ MBSA Indoor Volleyball Hall Section 4 នៅ Shah Alam, Selangor, ម៉ាឡេស៊ី។
នេះជាការប្រកួតដ៏ល្អមួយរបស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ក្នុងការត្រៀមខ្លួន និងការកម្តៅសាច់ដុំ ដើម្បីឆ្ពោះទៅការប្រកួតជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ជាម្ចាស់ផ្ទះនៅខែឧសភា ខាងាមុខ។
![](https://cdn.troryorng.com/wp-content/uploads/2023/03/28022822/336302001_1009827056647023_6529225744039414130_n-1024x576.jpg)
គួររំលឹកថា សម្រាប់ក្រុមបាល់ទះកម្ពុជា ទើបតែបញ្ចប់បេសកម្មប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទះជម្រើសជាតិបារាំង ក្រោមអាយុ១៩ឆ្នាំ កាលពីខែកុម្ភៈ កន្លងទៅ ដោយប្រកួតលើកទី១ បារាំង ឈ្នះកម្ពុជា ៣សិតទល់០ តែប្រកួតលើកទី២ កម្ពុជា បានយកឈ្នះបារាំង វិញដោយលទ្ធផល ៣សិតទល់១សិត៕
![](https://cdn.troryorng.com/wp-content/uploads/2023/03/28022822/335647129_929834755025335_7499672915816883116_n-1024x576.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/03/28022821/333882186_1271713307088134_6716688767138473693_n-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/03/28022820/333474877_1473623823164731_483033343482583131_n-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)