ក្រៅពីលុយ កេរ្តិ៍ឈ្មោះ កិត្តិយស អំណាច ដែលអ្នកសិល្បៈទទួលបាន នៅមានរឿងច្រើនទៀតដែលគួរឱ្យជប់លាងនោះគឺ ការបំបែកបានកំណត់ត្រានៅលើតារាងតន្ត្រី Billboard ឬ Guiness World Record ។ ខាងក្រោមនេះត្រយងសូមដកស្រង់ត្រឹមតារាចម្រៀង៥ រូបក្នុងចំណោម២២ រូប ដែលបានបំបែកកំណត់ត្រាជាច្រើនលើកច្រើនសារ។
១. Eminem
![](https://troryorng.com/wp-content/uploads/2021/07/GettyImages-484684095.jpg)
បំបែកកំណត់ត្រា និងបង្កើតកំណត់ត្រា Guiness World Records នៅក្នុងអាជីពជាតារាចម្រៀងរ៉ែប លោក Marshall Mathers ឬ Eminem ទើបតែបង្កើតបាននូវកំណត់ត្រាថ្មីកាលពីដើមឆ្នាំ២០២០ កន្លងទៅតាមរយៈបទចម្រៀង «Godzilla» ដោយបទនេះអាចនឹងត្រូវបានកត់ត្រាជាបទចម្រៀងដែលច្រៀងលឿនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយ Eminem ប្រើរយៈពេលត្រឹមតែ៣១វិនាទីប៉ុណ្ណោះច្រៀងបានរហូតដល់២២៤ពាក្យ។ តារារ៉ែបរូបនេះក៏ធ្លាប់ក្ដាប់បានកំណត់ត្រាជាតារាចម្រៀងដែលប្រើពាក្យ ឬតួអក្សរច្រើនជាងគេបំផុតក្នុងបទចម្រៀង។
២. Ariana Grande
![](https://troryorng.com/wp-content/uploads/2021/07/Ariana.jpg)
អរគុណដល់យុគសម័យ Digital Streaming ធ្វើឱ្យ Ariana Grande ក្ដោបបានកំណត់ត្រា Guiness World Records យ៉ាងច្រើន។ យោងតាម Guiness តារាចម្រៀងរូបនេះគឺជាសិល្បការិនីចម្រៀងដែលមានចំនួន Subscribers ច្រើនបំផុតលើយូធូប ហើយក៏មានអ្នក Follow ច្រើនបំផុតលើ Instagram មិនអស់ត្រឹមនេះ Ariana ក៏ក្ដោបបានតំណែងជាតារាចម្រៀងស្រីដែលមានចំនួន Stream ខ្ពស់ជាងគេបំផុតនៅលើ Spotify ពេញមួយឆ្នាំ២០១៨ ផងដែរ។
៣. Adele
![](https://troryorng.com/wp-content/uploads/2021/07/GettyImages-518037594.jpg)
រាល់ពេលដែលតារាចម្រៀងមានដើមកំណើតអង់គ្លេសរូបនេះ បញ្ចេញអាល់ប៊ុមចម្រៀងថ្មី អ្នកនាងតែងតែបំបែកបានកំណត់ត្រាពិភពលោកជានិច្ច។ កាលពីឆ្នាំ២០១៥ នាងបានបំបែកកំណត់ត្រាលក់អាល់ប៊ុកដាច់អស់ត្រឹមមួយសប្ដាហ៍នៅសហរដ្ឋអាមេរិក។ ២ឆ្នាំក្រោយ អាល់ប៊ុម «២៥» របស់ Adele បានក្លាយជាបទចម្រៀងស្ត្រីដែលឈរលើតារាងតន្ត្រី Billboard 200 បានយូរជាងគេបំផុត។ Adele ក្ដោបកំណត់ត្រា Guiness World Records ចំនួន៣ដង។
៤. Beyonce
![](https://troryorng.com/wp-content/uploads/2021/07/Beyonce-1.jpg)
នៅពេលដែល Beyonce បានប្រកាសថានាងមានទម្ងន់កូនភ្លោះកាលពីឆ្នាំ ២០១៧ គឺជាដំណឹងល្បីកក្រើកអ៊ិនធឺណិត។ ដំណឹងនៃការកើតកូនភ្លោះ Rumi និង Sir បានទទួលចំនួន Like រហូតដល់ ៦.៣ លាន LIKE ធ្វើឱ្យទទួលបានចំនួន LIKE លើ Platform ច្រើនជាងគេបំផុត។ តារារូបនេះ និងស្វាមី Jay-Z ក៏ក្ដោបកំណត់ត្រា Guiness World Record គូស្វាមីភរិយាតារាចម្រៀង ដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងវិស័យសិល្បៈផងដែរ
៥. Taylor Swift
![](https://troryorng.com/wp-content/uploads/2021/07/taylor-swift.jpg)
កាលពីឆ្នាំ ២០១០ Taylor Swift បញ្ចេញបទ «Speak Now» ដែលជាបទចម្រៀងក្នុងអាល់ប៊ុម Digital លក់ដាច់លឿនបំផុត នៅក្នុងសហរដ្ឋអាមេរិក ហើយនាងក៏ទទួលបានកំណត់ត្រាមួយនេះពី Guinness World Record ផងដែរ។ Taylor Swrift ក៏ក្ដោបបានកំណត់ត្រាជាតារាស្រីដែលរកបានចំណូលប្រចាំខ្ពស់បំផុតដែរ ដោយចំណូលនោះប៉ាន់ប្រមាណស្មើនឹង ១៧០លានដុល្លារ។
ប្រភព៖ Yardbarker
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)