សិល្បៈអន្តរជាតិ៖ កាលពីខែសីហា ឆ្នាំ២០២២ តារាសម្ដែងដ៏ល្បីល្បាញរបស់ចិន Xu Kai Cheng (徐开骋) បានចេញមកសារភាពនិងព្រមទទួលស្គាល់ថាខ្លួនបានលួចក្បត់ចិត្តមិត្តស្រី Zhang Tian’ai ដោយសារតែផឹកស្រាស្រវឹងរហូតបាត់បង់ស្មារតី។
![](https://cdn.troryorng.com/wp-content/uploads/2023/05/28010308/desktop-wallpaper-foolish-asian-drama-life-xu-kai-cheng-xu-kaicheng.jpg)
ក្រោយពេលដំណឹងនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ កន្លងមករយៈពេល៩ខែហើយដែលអ្នកគាំទ្ររបស់តារាសម្ដែងសង្ហារូបនេះមិនឃើញវត្តមានរបស់លោកទាល់តែសោះមិនថាតាមរយៈបណ្ដាញសង្គមនានារបស់ចិនឬតាមរយៈការសម្ដែងផ្សេងៗ។
![](https://cdn.troryorng.com/wp-content/uploads/2023/05/28010307/Xu-Kai_Ex-Girl.jpg)
អ្នកគាំទ្ររបស់លោកបានត្រឹមតែសង្ឃឹមថាលោកនឹងឆាប់ត្រលប់មកសម្ដែងក្នុងរឿងភាគក្នុងពេលដ៏ឆាប់ខាងមុខនេះ ព្រោះលោកគឺជាតារាសម្ដែងដ៏មានទេពកោសល្យនិងល្បីល្បាញមួយរបស់ចិនដែលមានអ្នកគាំទ្រទាំងអាស៊ី និងអ៊ឺរ៉ុប។
![](https://cdn.troryorng.com/wp-content/uploads/2023/05/28010306/Xu-Kaicheng_cover.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)