![](https://cdn.troryorng.com/wp-content/uploads/2023/05/28005402/6URTR.jpg)
ជាព្រឹត្តិការណ៍ប្រចាំប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរង់ចាំអស់រយ:ពេលជាងកន្លះសតវត្សមកហើយ គឺកម្ពុជា បានធ្វើជាម្ចាស់ផ្ទះជាលើកទី១ នៅឆ្នាំ២០២៣នេះ និងបានបញ្ចប់ទៅដោយរលូន ដោយក្នុងនោះកម្ពុជា ធ្វើម្ចាស់ផ្ទះ១លើក បានឈ្នះមេដាយមាសច្រើនជាង ការចូលរួមក្នុងព្រឹត្តិការណ៍នេះ ចំនួន២១លើក បើគិតចាប់តាំងពីឆ្នាំ១៩៦១ មកម្លេះ។
ដោយគិតចាប់តាំងពីឆ្នាំ ១៩៦១ មកកម្ពុជាធ្លាប់បានចូលរួមប្រកួតកីឡាស៊ីហ្គេម បានចំនួន ២១លើក ក្នុងនោះឈ្នះមេដាយមាស ៧៨គ្រឿង មេដាយប្រាក់ ១២៨គ្រឿង មេដាយសំរឹទ្ធ ២៩៩គ្រឿង មេដាយសរុបចំនួន ៥០៥គ្រឿង ។
![](https://cdn.troryorng.com/wp-content/uploads/2023/05/28005401/photo_2023-05-17_09-27-45.jpg)
ងាកមកឆ្នាំ២០២៣ នេះវិញ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ជាលើកទី១ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងឈ្នះមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង មេដាយសំរឹទ្ធ ១២៦គ្រឿង មេដាយសរុបចំនួន ២៨១គ្រឿង។
![](https://cdn.troryorng.com/wp-content/uploads/2023/05/28005400/243fdghd-819x1024.png)
គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានប្រារព្ធពិធីបើកកាលពីថ្ងៃទី០៥ ខែឧសភា នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងនោះមាន ១១ប្រទេសនៅក្នុងតំបន់អាស៊ានបានចូលប្រកួតប្រជែងដណ្ដើមមេដាយ និងមានអត្តពលិកចំនួន ៦ ២១០នាក់ ចូលរួមមាន ៣៦ប្រភេទកីឡា និង ៥៨០វិញ្ញាសា។
ក្រោយពេលបញ្ចប់ តារាងមេដាយសរុប សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ដោយប្រទេសវៀតណាម ឈរកំពូលតារាងឈ្នះមេដាយច្រើនជាងគេចំនួន ៣៥៥គ្រឿង លេខ២ ថៃ ចំនួន ៣១២គ្រឿង លេខ៣ ឥណ្ឌូណេស៊ី ចំនួន ២៧៦គ្រឿង ខណ:កម្ពុជាឈរចំណាត់ថ្នាក់លេខ៤ ឈ្នះមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុប ២៨១គ្រឿង៕
![](https://cdn.troryorng.com/wp-content/uploads/2023/05/28005352/TUHJK-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/05/28005359/5GERE.jpeg)
![](https://cdn.troryorng.com/wp-content/uploads/2023/05/28005353/EWDSD.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)