![](https://cdn.troryorng.com/wp-content/uploads/2023/05/28005327/uytutu-1024x683.jpg)
ព្រឹត្តិការជាប្រវត្តិសាស្ត្រ គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានបញ្ចប់និងត្រូវប្រារព្ធពិធីបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ដែលកម្ពុជាឈរលេខរៀងទី៣ មានមេដាយច្រើនជាងគេ និងឈរលេខរៀងទី៤ ដែលមានមេដាយមាសច្រើនជាងគេ។
ងាកមកមើលប្រទេសកីឡា Kickboxing ដែលកម្ពុជាឈ្នះបានមេដាយមាស ៦គ្រឿង ថាតើកីឡាករកម្ពុជា ណាខ្លះដែលដណ្ដើមបាន?
១. កីឡាករកម្ពុជា សុខ រិទ្ធ ដណ្ដើមបានមេដាយមាស ប្រភេទកីឡា Kickboxing – Men’s Lock Kick-51kg ផ្នែកបុរស
![](https://cdn.troryorng.com/wp-content/uploads/2023/05/28005326/Sokrirh-1024x1024.jpg)
២. កីឡាករកម្ពុជា ទូច រ៉ាឆាន់ (បឺត សង្ឃឹម) ដណ្ដើមបានមេដាយមាស ប្រភេទកីឡា Kickboxing – Men’s Lock Kick-57kg ផ្នែកបុរស
![](https://cdn.troryorng.com/wp-content/uploads/2023/05/28005326/toch-rachan-1024x1024.jpg)
៣. កីឡាករ លន បញ្ញា ដណ្ដើមបានមេដាយមាស ប្រភេទកីឡា Kickboxing – Men’s Full Contact -67kg ផ្នែកបុរស
![](https://cdn.troryorng.com/wp-content/uploads/2023/05/28005325/657fg-1024x1024.jpg)
៤. កីឡាករ ឡៅ សៃណេត ដណ្ដើមបានមេដាយមាស ប្រភេទកីឡា Kickboxing – Men’s K1 -51kg ផ្នែកបុរស
![](https://cdn.troryorng.com/wp-content/uploads/2023/05/28005324/67tf-1024x1024.jpg)
៥. កីឡាករ រិន ដេវីត ដណ្ដើមបានមេដាយមាស ប្រភេទកីឡា Kickboxing – Men’s Light Contact-60kg ផ្នែកបុរស
![](https://cdn.troryorng.com/wp-content/uploads/2023/05/28005323/4353-1024x1024.jpg)
៦. កីឡាករ ឈឿង ល្វៃ ដណ្ដើមបានមេដាយមាស ប្រភេទកីឡា Kickboxing – Men’s Lock Kick-71kg ផ្នែកបុរស
![](https://cdn.troryorng.com/wp-content/uploads/2023/05/28005322/1131-1024x1024.jpg)
ការប្រកួតប្រភេទកីឡាប្រដាល់ Kickboxing មាន ៩ប្រទេសចូលរួម សម្រុបមេដាយរយៈ៤ថ្ងៃ នៃព្រឹត្តិការណ៍ ស៊ីហ្គេម មានកម្ពុជា ១៣មេដាយ, ឥណ្ឌូនេស៊ី ១២មេដាយ, វៀតណាម ១៣មេដាយ, ហ្វីលីពិន ១៦មេដាយ
, មីយ៉ាន់ម៉ា ១មេដាយ, ថៃ ៨មេដាយ, ឡាវ ៣មេដាយ, ម៉ាឡេស៊ី ២មេដា, សឹង្ហបុរី អត់មានមេដាយ៕
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)