មហាជនអ្នកលេងបណ្ដាញសង្គមភាគច្រើនគឺមិនពេញចិត្តចំពោះទង្វើរបស់កីឡាករថៃ Jonathan Khemdee ដែលបានគប់មេដាយប្រាក់ និងតុក្កតា តំណាងចោល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្រោយ U-22 ថៃ បានចាញ់ឥណ្ឌូនេស៊ី ៥-២ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ភ្លាមៗនោះកីឡាករថៃ Jonathan Khemdee បានបកស្រាយនៅលើគណនី Instagram ថា៖«សួស្តីអ្នកទាំងអស់គ្នា ! ចំពោះរឿងដែលខ្ញុំបានគប់មេដាយ និងតុក្កតាគឺដើម្បីជូនដល់អ្នកគាំទ្រ ដែលបានជួយគាំទ្រខ្ញុំកន្លងមក។ ខ្ញុំគ្មានចេតនា មើលងាយព្រឹត្តិការណ៍ ឬមេដាយនោះឡើយ»។
ការប្រកួតដណ្តើមមេដាយមាស លើវិញ្ញាសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ រវាងក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ ឥណ្ឌូណេស៊ី នឹងថៃ បានបញ្ចប់នៅឯពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយឥណ្ឌូណេស៊ីជាម្ចាស់ជ័យជម្នះក្នុងលទ្ធផល ៥-២ ជាមួយនឹងការប្រកួតដ៏ចម្រូងចម្រាស និងមានប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមគ្រូបង្វឹក និងកីឡាករនៃក្រុមទាំងសងខាង។
បច្ចុប្បន្នសមាគមបាល់ទាត់ថៃ បានចេញសេចក្ដីប្រកាសសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងក្នុងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម នៅវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិ ថៃ ទល់និងក្រុម ជម្រើសជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣។
សមាគមបាល់ទាត់ថៃ បានសម្តែងការខកចិត្ត និងសូមអភ័យទោសចំពោះភាពចលាចលនៅក្រៅទីលាន បានកើតឡើងអំឡុងពេលប្រកួត ដែលបានលេចឡើងមុខទស្សនិកជន ទាំងក្នុងទីលាន និងអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក បានបង្កការខូចខាតយ៉ាងខ្លាំងដល់ក្រុមបាល់ទាត់ជម្រើសជាតិថៃ។ ជាពិសេសក្រុម គ្រូបង្វឹកដែលចាត់ទុកជាបុគ្គលិកដែលត្រូវរក្សាមុខមាត់ជាតំណាងប្រជាជនថៃ។ រាល់នាទីនៃកាតព្វកិច្ច ត្រូវតែដឹងពីភាពចាស់ទុំ ការអត់ធ្មត់របស់ពួកគេសម្រាប់ការលួងគឺល្អឥតខ្ចោះនៅក្រោមការប្រកួតប្រជែងដែលមានសម្ពាធខ្ពស់។
សហព័ន្ធបាល់ទាត់ថៃ ចេញសេចក្ដីប្រកាសថា៖ «ខ្លួនពិតជាខកចិត្ត និងការសូមអភ័យទោសជំនួសមុខឱ្យក្រុមកីឡាករដែលបង្ករឿង ដែលមានហេតុការណ៍បែបនេះបានកើតឡើងក្រោយការប្រកួតដែលជាផលប៉ះពាល់មួយដែលប៉ះទង្គិច នូវកិត្តិយសនិងភាពថ្លៃថ្នូររបស់ប្រជាជនខ្លួន។ លើកពីនេះ ខ្លួនពិតជាខកចិត្ត និងការសូមអភ័យទោសជំនួសមុខឱ្យក្រុមកីឡាករ ដែលបង្ករឿង ដែលមានហេតុការណ៍បែបនេះបានកើតឡើងក្រោយការប្រកួតដែលជាផលប៉ះពាល់មួយដែលប៉ះទង្គិចនូវកិត្តិយសនិងភាពថ្លៃថ្នូររបស់ប្រជាជនខ្លួន»។
ជុំវិញករណីនេះ សមាគមបាល់ទាត់ថៃ នឹងបង្កើតគណៈកម្មការមួយ ដើម្បីធ្វើស៊ើបអង្កេតអ្នក ពាក់ព័ន្ធទាំងអស់ដើម្បីស្វែងរកការពិតជាបន្ទាន់ នឹងមានការ ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដោយគ្មានការ ការពារចំពោះបុគ្គលិកដែលបានបង្កឱ្យមានការខូចខាតក្នុងឧបទ្ទវហេតុនេះ ។ ដំណើរការនេះនឹងចាប់ផ្តើមភ្លាមៗបន្ទាប់ពីក្រុមជម្រើសជាតិរបស់ពួកគេត្រឡប់ទៅប្រទេសថៃវិញ។
នេះគឺជាមេដាយមាសលើកដំបូងរបស់ U-22 ឥណ្ឌូនេស៊ី វិញ្ញាសាបាល់ទាត់បុរស ក្រោយខកខានឈ្នះតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ពោលគឺត្រូវរង់ចាំអស់រយ:ពេល៣២ឆ្នាំទើបបានសម្រេច និងជាលើកទី៣ (១៩៨៧, ១៩៩១ និង ២០២៣) ប្រចាំប្រវត្តិសាស្រ្តរបស់ពួកគេ៕