ម៉ាឡេស៊ី បានបរាជ័យក្នុងការសម្រេចគោលដៅដណ្ដើមមេដាយមាស នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ចំនួន ៤០មេដាយមាស ដែលនេះវាគឺជារឿងខក់ចិត្តមួយទៀតសម្រាប់ អត្តពលិកកីឡារបស់ម៉ាឡេស៊ី បន្ទាប់ពីស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ។
ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានបិទបញ្ចប់ ម៉ាឡេស៊ី ដណ្តើមបានមេដាយមាសតែ ៣៤គ្រឿង ប៉ុណ្ណោះ ស្ថិតនៅលេខរៀងទី៧ ក្នុងចំណោមប្រទេសចំនួន ១១ ក្នុងតារាងចំណាត់ថ្នាក់សរុប។ សមិទ្ធិផលនេះ ម៉ាឡេស៊ី បានចាត់ទុកថាវា ជារឿងកាន់តែអាក្រក់ជាងអ្វីដែលក្រុមអត្តពលិកម៉ាឡេស៊ី ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំមុន។
លោក Datuk Dr Pekan Ramli អ្នកវិភាគកីឡាកាលពីឆ្នាំមុនបាននិយាយថា៖ «ការប្រកួតរបស់កីឡាករម៉ាឡេស៊ីនៅទីក្រុងហាណូយ ម៉ាឡេស៊ីបានឈ្នះមេដាយមាស ៣៩គ្រឿង ប្រាក់ ៤៥គ្រឿង និងសំរឹទ្ធ ៩០គ្រឿង ស្ថិតនៅលេខរៀងទី៦ គឺជាលទ្ធផលមិនល្អពីការប្រកួតគិតចាប់ពីឆ្នាំ ១៩៥៩ ដែលប្រទេសម៉ាឡេស៊ីបានបញ្ជូនអត្តពលិកចូលរួមប្រកួត»។
លោក Pekan បានបន្ថែមថា៖ «ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ គឺជាលទ្ធផលដែលគួរឱ្យខកចិត្តរបស់ម៉ាឡេស៊ី បន្ទាប់ពីស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ អាចត្រូវបានសន្មតថា យើងមានប្រភេទកីឡាមួយចំនួនដែលមិនបានសម្រេចដូចការរំពឹងទុក»។
នេះជាលើកទី១ ដែលម៉ាឡេស៊ីបានធ្លាក់មកឈរនៅលេខរៀងទី ៧ក្នុងតារាងមេដាយសរុប ខណៈដែលក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតនៅលេខរៀងទី៤ ឈ្នះមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង។
ខណ:ម៉ាឡេស៊ីស្ថិតនៅក្រោមប្រទេសជិតខាងសិង្ហបុរី ម្ដងទៀត (ទី៦) ដែលបានដណ្ដើមបានមាសចំនួន ៥១គ្រឿង។ លទ្ធផលដែលគួរឱ្យខកចិត្តរបស់ម៉ាឡេស៊ីអាចថាមានប្រភេទកីឡាមួយចំនួនដែលមិនអាចដណ្ដើមេដាយមាសបានដូចការរំពឹងទុក។ ក្នុងនោះរួមមានកីឡាវាយកូនគោល កីឡាគ្រីឃីត កីឡាវាយសី កីឡាស៊ីប៉ាក់ត្រាវ និងអត្តពលកម្ម ជាដើម។
លេខរៀងប្រទេសឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា៖
លេខ១៖ វៀតណាម ឈ្នះមេដាយមាស ១៣៦គ្រឿង ប្រាក់១០៥ គ្រឿង សុះរឹទ្ធ១១៤ សរុប ៣៥៥គ្រឿង
លេខ២៖ ថៃ ឈ្នះមេដាយមាស ១០៨គ្រឿង ប្រាក់ ៩៦គ្រឿង សំរឹទ្ធ១០៨គ្រឿង សរុប ៣១២គ្រឿង
លេខ៣៖ ឥណ្ឌូនេស៊ី ឈ្នះមេដាយមាស ៨៧គ្រឿង ប្រាក់ ៨០គ្រឿង សំរឹទ្ធ ១០៩គ្រឿង សរុប ២៧៦គ្រឿង
លេខ៤៖ កម្ពុជា ឈ្នះមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុប ២៨២គ្រឿង
លេខ៥៖ ហ្វីលីពីន ឈ្នះមេដាយមាស ៥៨គ្រឿង ប្រាក់ ៨៦គ្រឿង សំរឹទ្ធ ១១៦គ្រឿង សរុប ២៦០គ្រឿង
លេខ៦៖ សិង្ហបុរី ឈ្នះមេដាយមាស ៥១គ្រឿង ប្រាក់ ៤២គ្រឿង សំរឹទ្ធ ៦៤គ្រឿង សរុប ១៥៧គ្រឿង
លេខ៧៖ ម៉ាឡេស៊ី ឈ្នះមេដាយមាស ៣៤គ្រឿង ប្រាក់ ៤៥គ្រឿង សំរឹទ្ធ៩៧គ្រឿង សរុប ១៧៦គ្រឿង
លេខ៨៖ មីយ៉ាន់ម៉ា ឈ្នះមេដាយមាស ២១គ្រឿង ប្រាក់ ២៥គ្រឿង សំរឹទ្ធ ៦៨គ្រឿង សរុប ១១៤គ្រឿង
លេខ៩៖ ឡាវ ឈ្នះមេដាយមាស ៦គ្រឿង ប្រាក់ ២២គ្រឿង សំរឹទ្ធ ៦០គ្រឿង សរុប ៨៨គ្រឿង
លេខ១០៖ ប្រ៊ុយណេ ឈ្នះមេដាយមាស ២គ្រឿង ប្រាក់ ១គ្រឿង សំរឹទ្ធ ៦គ្រឿងសរុប ៩គ្រឿង
លេខ១១៖ ទីម័រ ឡេស្តេ ឈ្នះមេដាយ សំរឹទ្ធ៨ គ្រឿង សរុប ៨គ្រឿង៕