ប្រទេសប្រ៊ុយណេ ជាប់ចំណាត់ថ្នាក់ក្រោមគេ ឈ្នះមេដាយមាស ២គ្រឿងប៉ុណ្ណេះ ប្រាក់ ១គ្រឿង សំរឹទ្ធ ៦ គ្រឿង ក្រោយពេលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវបានបិទបញ្ចប់រួចរាល់កាលពីរាត្រីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣។
មេដាយមាស ២គ្រឿងដែលប្រទេសប្រ៊ុយណេ រកបានគឺជាប្រភេទកីឡា Wushu មួយប៉ុណ្ណេះ មេដាយប្រាក់ ១គ្រឿង រកបានលើប្រភេទកីឡាបញ្ចសីលា និងមេដាយសំរឹទ្ធ ៦គ្រឿង រកបានលើប្រភេទកីឡា ២កីឡាវ៉ូស៊ូ, ១បញ្ចសីលា, ២ការ៉ាតេ, ១កីឡាវាយសី)។
មេដាយមាសទាំង ២គ្រឿងដែលប្រ៊ុយណេឈ្នះ លើប្រភេទកីឡា Wushu រកបានដោយកីឡាករ៖
១. មេដាយមាសទី១ រកបានដោយកីឡាករ Mohammad Adi Salihin Roslan ប្រទេសកីឡា Wushu លើវិញ្ញាសា Men’s Nanquan
២. មេដាយមាសទី២ រកបានដោយកីឡាករ Hosea Wong Zheng Yu ប្រទេសកីឡា Wushu លើវិញ្ញាសា Men’s Taijiquan + Taijijian
សូមបញ្ជាក់ថា ប្រទេសវៀតណាម ឈរនៅលេខរៀងទី១ ឈ្នះមេដាយមាស ច្រើជាងគេ ដោយម្ចាស់ផ្ទះកម្ពុជា ឈរលេខរៀងទី៤ រកបានមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុប ២៨២គ្រឿង។ ខណ:ទីម័រខាងកើត ជាប់ចំណាត់ថ្នាក់ក្រោមគេ ឈ្នះមេដាយ ៨គ្រឿងប៉ុណ្ណេះ ហើយជាមេដាយសំរឹទ្ធ ទាំងអស់៕