សិល្បៈជាតិ៖ ពិធីបុណ្យ ដែលនឹងក្លាយជាវេទិការដ៏ធំផ្ដល់សិទ្ធិសេរីភាពនិងជួយលើកកម្ពស់ដល់សមិទ្ធិផលរបស់អ្នកស្រលាញ់ភេទដូចគ្នា អ្នកប្តូរភេទ និងអ្នកប្តូរយេនឌ័រ ឬ ហៅថាបុណ្យប្រ៉ាយនឹងរៀបចំឡើងនៅថ្ងៃទី ២៧ ខែឧសភា ខាងមុខនេះ។
យោងតាមការប្រកាស បុណ្យប្រ៉ាយ គឺជាកម្មវិធីអបអរសាទរ និងលើកកម្ពស់ដល់សមិទ្ធិផលរបស់អ្នកស្រលាញ់ភេទដូចគ្នា អ្នកប្ដូរភេទ និងអ្នកប្ដូរយេនឌ័រ។ មិនគ្រាន់តែប៉ុណ្ណេះនោះទេកម្មវិធី បុណ្យប្រ៉ាយ ក៏មានបង្កើតកម្មវិធីសប្បាយៗជាច្រើនដូចជា ការរត់ប្រណាំងឥន្ទធនូ ការប្រណាំងរ៉ឺម៉កប្រ៉ាយ ការប្រកួតឌ្រែក«រាជិនីប្រ៉ាយ» តូបលក់អាហារផ្សេងៗ ការបង្ហាញម៉ូដ ការប្រគំតន្ត្រី និង ការសម្ដែងសិល្បៈផ្សេងៗផងដែរ។
សូមបញ្ជាក់ថាកម្មវិធីនេះមិនតម្រូវឱ្យទិញសំបុត្រចូលទស្សនានោះឡើយ បងប្អូនអាចទៅចូលរួមដោយសេរីនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីវេលាម៉ោង ៦:០០ព្រឹក រហូតដល់ម៉ោង១១:០០យប់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣៕
បងប្អូនអាចដឹងព័ត៌មានបន្ថែមតាមរយៈ៖ Pride Fest – Khmer LGBT

luxury floral nature save the date wedding invitation card background template mockup 


