នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះ ឥណ្ឌូនេស៊ី បានធ្វើពិធីដង្ហែរមេដាយមាស ស៊ីហ្គេម ក្រោយពេល ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំ បានក្លាយជាម្ចាស់មេដាយមាស វិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយយកឈ្នះថៃ ក្នុងលទ្ធផល ៥-២ នៅពហុកីឡដ្ឋានជាតិ កាលពីរាត្រីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣។
៥គ្រាប់របស់ឥណ្ឌូនេស៊ី ស៊ុតបញ្ចូលទីដោយកីឡាករ Sananta នៅនាទី ២០’, ៤៥+៥’, Irfan ៩១’, Fajar ១០៧’, Beckham ១២០’ ខណ:២គ្រាប់របស់ថៃ ស៊ុតដោយកីឡាករ Anan ៦៥’, Yotsakorn ៩០+៧’។
ពិធីដង្ហែរស្វាគមន៍ ក្រុមបាល់ទាត់បុរសជម្រើសជាតិឥណ្ឌូនេស៊ី ក្រោយដណ្តើម មេដាយមាសស៊ីហ្គេម លើកទី៣២ នៅកម្ពុជា អស់រយៈពេល ៣២ឆ្នាំ។ ពិធីដង្ហែរនេះ បានធ្វើដំណើរកំសាន្តក្នុងទីក្រុងហ្សាកាតា ដោយចាប់ផ្តើមនៅម៉ោង ០៨:០០ព្រឹក ចេញពីអាគារ Kemenpora និងបញ្ចប់នៅ ពហុកីឡដ្ឋាន Gelora Bung Karno។
គួរបញ្ជាក់ថា នេះគឺជាមេដាយមាសលើកដំបូងរបស់ U-22 ឥណ្ឌូនេស៊ី វិញ្ញាសាបាល់ទាត់បុរស ក្រោយខកខានឈ្នះតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ពោលគឺត្រូវរង់ចាំអស់រយ:ពេល៣២ឆ្នាំទើបបានសម្រេច និងជាលើកទី៣ (១៩៨៧, ១៩៩១ និង ២០២៣) ប្រចាំប្រវត្តិសាស្រ្តរបស់ពួកគេ៕
រូបភាព៖ Asean Football