លោក តាន់ គីមសួរ ម្ចាស់រហស្សនាមអ្នកប្រយុទ្ធបៃតង បានចេញមកបង្ហោះសំណេរខ្លីមួយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះបង្ហាញក្ដីរំភើបដែលយុទ្ធនាការព្យាបាលដំបៅផែនដីបានជោគជ័យទៅតាមគ្រោងទុក។
សូមចុចអាន តាន់ គីមសួរ, សុភក្ត្រ កុសុម៉ា, ប៉ែន ចំរ៉ុង ចូលរួមដោយ ឯកឧត្តម ហ៊ុន ជា ផលិតថ្នាំបំប៉នផែនដី!
លោក តាន់ គីមសួរ និងក្រុមអ្នកប្រយុទ្ធបៃតងកាលពីថ្ងៃទី៩ ខែកក្កដា ដែលត្រូវនឹង រុក្ខទិវា បានប្រតិបត្តិការ បាចគ្រាប់ពូជឈើ ៤០០០០០ (៤សែនគ្រាប់) នៅលើទឹកដីឱរ៉ាល់នៃខេត្តកំពង់ស្ពឺ ក្នុងកម្មវិធីព្យាបាលដំបៅផែនដី ដែលលោកជាស្ថាបនិកផ្ដួចផ្ដើមឡើង។
សូមចុចអាន ក្រោកម៉ោង៤ ភ្លឺមិនថ្វី សំខាន់ សុភក្ត្រ កុសម៉ា បានរួមចំណែកជួយព្យាបាលផែនដី!
នៅក្នុងកម្មវិធីនោះមានតារាល្បីជាច្រើនបានចូលរួម ដូចជា អ្នកនាង មាស សុខសោភា លោក ដួង វីរៈសិទ្ធិ កញ្ញា សុភក្ត្រ កុសម៉ា លោក ឆន សុវណ្ណារាជ ឧកញ៉ាស្រីអូន និង ស្វាមី លោកពូឈីវ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាង ឯកឧត្តម ទៀ វិចិត្រ ពូឈីវ (អ្នកគាំទ្របាល់ទាត់ដ៏លេចធ្លោ) និងបុគ្គលល្បីៗ ព្រមទាំងបងប្អូនអ្នកស្រលាញ់ធម្មជាតិ និង បរិស្ថានជាច្រើនរូបទៀត។
ទស្សនារូបភាពកម្មវិធីខាងក្រោមនេះ
រូបភាព៖ Tan Kimsure Page