ភ្នំពេញ៖ ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង១០ នាទី ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបានហើយ។

បន្ទាប់ពីធ្វេីការស្រាវជ្រាវ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យចំនួន ០៨ នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ,ខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ពាក់ព័ន្ធករណីខាងលើ ព្រមទាំងចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និងភស្តុតាងជាគ្រឿងអលង្ការមួយចំនួន។

វត្ថុតាងសមត្ថកិច្ចចាប់យកបានរួមមាន៖ ​ អាវុធខ្លីម៉ាក K៥៩ ចំនួន ០៣ ដើម និងបង់ចំនួន ០៣ គ្រាប់អាវុធខ្លីម៉ាក K៥៩ ចំនួន ១០ គ្រាប់។ -អាវុធខ្លីម៉ាក CF៩៨ ចំនួន ០១ដើម និងបង់ចំនួន ០២ គ្រាប់អាវុធខ្លីម៉ាក CF៩៨ ចំនួន ១៨ គ្រាប់។ ទូរសព្ទ័ដៃ៤គ្រឿង ។ ម៉ូតូចំនួន៣គ្រឿង ម៉ាកហុងដាហ្ស៊ូមមើ ពណ៌ស ក្រហម ពាក់ផ្លាកលេខ ១V-៩៦៣១ ០១ គ្រឿង, ម៉ាកហុងដាឃ្លីក ពណ៌ស លេខតួ ៦៧២៣១១ ពាក់ផ្លាកលេខ ភ្នំពេញ១០-២១៦២ , ម៉ាកស៊ុយហ្ស៊ុយគីស្មាស ពណ៌ ក្រហម បិទស្កុតខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១GK- ៧២៧៧ ០១គ្រឿង ។ រ៉ឺម៉កម៉ូតូ ពណ៌ក្រហម គ្មានផ្លាកលេខ ចំនួន ០១ គ្រឿង និងគ្រឿងអលង្ការ ពណ៌លឿងស្លេកមួយចំនួន (ខ្សែក, ចិញ្ចៀន,ខ្សែដៃ,បន្តោងខ្សែក) ។

គួរំលឹកថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានជនសង្ស័យចំនួន០៥ នាក់ ជិះម៉ូតូចំនួន ០២គ្រឿង និង រ៉ឺម៉កម៉ូតូចំនួន ០១ គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន ០៤ ដើម ធ្វើសកម្មភាពប្លន់យកកាបូបស្ពាយពីបុរសម្នាក់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ដែលក្នុងកាបូបនោះមានមាសចំនួន១២តម្លឹង,ផ្លាកទីនទឹក៣និងទឹក៧ចំនួន១០០តម្លឹងជាង និងប្រាក់ចំនួន១លានរៀលជាង។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

This image has an empty alt attribute; its file name is image-696-1024x682.png

អត្ថបទ៖តាតុងសែនជ័យ

Share.