![](https://cdn.troryorng.com/wp-content/uploads/2023/06/28001108/6dfg.jpg)
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដែលពាក់ព័ន្ធទៅនឹងការផ្អាកសកម្មភាពក្នុងវិស័យកីឡាអេឡិចត្រូនិករបស់ លោក តែ តេកហេង (Lee Xin) ប្រធានក្រុម Burn X Flash រយៈពេល ៦ខែ ដោយគិតចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
មូលហេតុ នឹងការផ្អាកនេះទៅលើករណីលោក តែ តេកហេង (Lee Xin) បានលើកស្បែកជើងពេលកំពុងផ្សាយផ្ទាល់ ក្នុងកំឡុងការប្រកួតរវាងកម្ពុជា និងម៉ាឡេស៊ី វិញ្ញាសារ Mobile Legends: Bang Bang ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
![](https://cdn.troryorng.com/wp-content/uploads/2023/06/27232844/%E1%9F%A5%E1%9F%A6%E1%9F%A7%E1%9F%A4-1024x821.jpg)
ការចុះផ្សាយរបស់សារព័ត៌មានបរទេស https://wan2playgame.net/mlbb-pro-player-taunt-with
មុនពេលប្រកាសផ្អាកសកម្មភាពក្នុងវិស័យកីឡាអេឡិចត្រូនិករបស់ លោក តែ តេកហេង (Lee Xin) សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក៏បានចេញលិខិតអញ្ជើញ ដើម្បីឲ្យ លោក តែ តេកហេង (Lee Xin) ប្រធានក្រុម Burn X Flash មកធ្វើការដោះស្រាយចំពោះបញ្ហានេះផងដែរ៕
![](https://cdn.troryorng.com/wp-content/uploads/2023/06/28001106/%E1%9F%A6%E1%9F%A5%E1%9E%84%E1%9E%A0%E1%9E%8A-791x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)