ក្រុមបាល់ទះជម្រើសជាតិជប៉ុន ស្ថិតនៅក្នុងពូល C ជាមួយ សហរដ្ឋអាមេរិក អាហ្សង់ទីន និងអាល្លឺម៉ង់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ 2024 Summer Olympics ក្នុងនោះសម្រាប់ការប្រកួតបើកឆាក ជប៉ុន នឹងត្រូវជួបអាល្លឺម៉ង់ ប្រកួតទី២ ជួប អាហ្សង់ទីន ប្រកួតទី៣ សហរដ្ឋអាមេរិក នៅវគ្គជម្រុះក្នុងពូល។
![](https://cdn.troryorng.com/wp-content/uploads/2024/07/03111357/45dfd.jpg)
សម្រាប់វិញ្ញាសាបាល់ទះផ្នែកបុរស នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២៤ មានចំនួន ១២ប្រទេសចូលរួមមាន៖ បារាំង ស្លូវើនី កាណាដា ស៊ែប៊ី ប៉ូឡូញ អ៊ីតាលី ប្រេស៊ី អេហ្ស៊ីប ជប៉ុន អាមេរិក អាហ្សង់ទីន អាល្លឺម៉ង់។
សម្រាប់កម្មវិធីប្រកួត ទាំង ៣របស់ក្នុងវគ្គជម្រុះក្នុងពូល របស់ក្រុមបាល់ទះបុរសជម្រើសជាតិជប៉ុនរួមមាន៖
- ថ្ងៃទី២៧ កក្កដា៖ ជប៉ុន ជួប អាល្លឺម៉ង់
- ថ្ងៃទី៣១ កក្កដា ៖ ជប៉ុន ជួប អាហ្សង់ទីន
- ថ្ងៃទី៣ សីហា៖ ជប៉ុន ជួប សហរដ្ឋអាមេរិក
ក្រុមទាំង១២ និងត្រូវប្រកួតជម្រុះក្នុងពូលដើម្បីយកក្រុមដែលមាពិន្ទុច្រើនបាច់ពីលេខ១ ដល់លេខ៨ និងត្រូវឡើងទៅកាន់វគ្គ ៨ក្រុម ក្រុមលេខ១ ប៉ះក្រុមលេខ៨ ក្រុមលេខ២ ប៉ះក្រុមលេខ ៧ ក្រុមលេខ៣ ប៉ះក្រុមលេខ៦ និងក្រុមលេខ៤ ត្រូវប៉ះក្រុមលេខ ៥។
![](https://cdn.troryorng.com/wp-content/uploads/2024/07/03111420/56fghssds-1024x784.jpg)
បន្ទាប់ពីប្រកួតវគ្គ ៨ក្រុម នឹងរកឃើញក្រុមខ្លាំងចំនួន ៤ដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៧ សីហា ខណ:ការប្រកួតយកចំណាត់ថ្នាក់លេខ ធ្វើឡើងនៅថ្ងៃទី៩ សីហា វគ្គផ្ដាច់ព្រ័ត្រ នឹងប្រកួតនៅថ្ងៃទី ១០ សីហា ២០២៤។
រំលឹកថា សម្រាប់វិញ្ញាសាបាល់ទះផ្នែកបុរស់នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ ប្រទេសប្រេស៊ី ឈ្នះមេដាយមាស ៣លើក សហភាពសូវៀត ៣លើក អាមេរិក ចំនួន ៣លើក រុស្សី ជប៉ុន ហូឡង់ (ស៊ែប៊ី,ម៉ុងតេណេហ្គ្រោ) បារាំង និងប៉ូឡូញ ចំនួន ១លើកដូចគ្នា។
គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ រៀបចំឡើងរាល់៤ឆ្នាំម្តង។ នេះគឺការប្រកួតលើកទី៣៣ហើយ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង គ្រោងដំណើរការពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា និងពិធីបិទនៅថ្ងៃទី១១ សីហា ឆ្នាំ២០២៤ ដែលគ្រោងដាក់កីឡាចំនួន៣២ មាន៣២៩វិញ្ញាសា អោយអត្តពលិកប្រមាណ ១០,៥០០នាក់ចូលរួមប្រកួតប្រជែង៕
![](https://cdn.troryorng.com/wp-content/uploads/2024/07/03111425/%E1%9F%A5%E1%9F%A6%E1%9E%90%E1%9E%84%E1%9E%8A%E1%9E%84%E1%9E%A0.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)