ថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន មិនមែនអាជីពឆ្នាំ២០២៤ ដែលរៀបចំដោយសារព័ត៌មានTNAOTបានប្រារព្ធឡើងនៅទីលានក្លឹបវាយសី នរា ស្ថិតនៅកោះនរា។ បន្ទាប់ពីការប្រកួតប្រជែងរយៈពេល២ថ្ងៃរួច ការប្រកួតប្រជែងឡើងវគ្គចែកពូលតាមក្រុមក៏បានបញ្ចប់ បញ្ជីឈ្មោះកំពូលទាំង៨នៃក្រុមនីមួយៗត្រូវបានប្រកាសជាផ្លួវការហើយ។

ក្រុមកំពូលទាំង៨នៃវិញ្ញាសាបុរសឯកត្តជន វិញ្ញាសានារីឯកត្តជន វិញ្ញាសាវាយគូបុរស និងវិញ្ញាសាចម្រុះបុរសនិងនារីមានដូចខាងក្រោម↓↓↓

ក្រុមកំពូល​ទាំង៨នៃវិញ្ញាសាវាយគូ​នារី និងក្រុមអញ្ជើញមានដូចខាងក្រោម↓↓↓

*កំណត់ចំណាំ

១. ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ខែកក្កដា ដល់ថ្ងៃទី៧ខែកក្កដា នៅទីលានក្លឹបវាយសី នរា(Norea Badminton Club)

២. វិញ្ញាសាឯកត្តជននារីនៅទីលានវាយសីលេខ៥ វិញ្ញាសាវាយគូនារីនៅទីលានវាយសីលេខ៦ វិញ្ញាសាបុរសឯកត្តជននៅទីលានវាយសីលេខ៧ វិញ្ញាសាវាយគូបុរសនៅទីលានវាយសីលេខ៨ វិញ្ញាសាចម្រុះបុរសនិងនារីនៅទីលានវាយសីលេខ៩ ក្រុមអញ្ជើញនៅទីលានវាយសីលេខ១០

៣.ក្រុមចុងក្រោយនៅវិញ្ញាសាចម្រុះបុរសនិងនារី លេខសម្គាល់C031

៤. មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ បេក្ខជនក្រុមកំពូលទាំង៨ទាំងអស់ ត្រូវចុះឈ្មោះជាមុន ហើយផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយនឹងផ្លាកលេខ + ID/SMS ហាមដាច់ខាតឱ្យអ្នកដទៃប្រកួតជំនួស ក្នុងករណីប្រទះឃើញល្មើសវិន័យ គណៈកម្មាធិការរៀបចំមានសិទ្ធិវិនិច្ឆ័យលទ្ធផលចាត់ទុកថាចាញ់ការប្រកួត ដកសិទ្ធប្រកួតរបស់អ្នកចូលរួមដែលល្មើសវិន័យនិងលុបពិន្ទុ។

៥. មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ បេក្ខជនក្រុមកំពូលទាំង៨ថតរូបទុកជាអនុស្សាវរីយ៍ ចំពោះកិច្ចការផ្ដល់រង្វាន់ការប្រកួត សូមបេក្ខជនទាំងអស់រង់ចាំការផ្ដល់ដំណឹងពីកន្លែងប្រកួតនៅថ្ងៃដដែល

៦. ស្វាគមន៍ដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ ផ្ញើរូបនិងវីដេអូចូលទៅគ្រុបTelegramខាងក្រោម ពួកយើងនឹង

ប្រកាសពីស្នាដៃដែលទទួលរង្វាន់និងបញ្ជីឈ្មោះ នៅថ្ងៃទី១០ខែកក្កដា។ សូមអរគុណម្តងទៀតសម្រាប់ការគាំទ្ររបស់អ្នក។

រំលឹកទស្សនីយភាពការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ជុំដំបូង

បេក្ខជនវាយបញ្ចេញគ្រាប់សីចំគោលដៅ ការវាយបកដ៏មានអានុភាព ទិដ្ឋភាពប្រកួតប្រជែងដ៏រំភើបបានកើតឡើងជាបន្តបន្ទាប់ ការប្រកួតកំពូលក្នុងក្រុមនីមួយៗ ធ្វើឡើងដោយក្តៅគគុក។ បេក្ខជនគ្រប់រូបបានបញ្ចេញអស់សមត្ថភាពរបស់ខ្លួននៅលើទីលានប្រកួត ពួកគេបានបង្ហាញពីចំណុចទាក់ទាញរបស់កីឡាវាយសី បង្ហាញនូវរបៀបរបៀបលេង និង មិត្តភាព។

ឆ្នាំនេះជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន អ្នកចូលរួមនៅក្នុងការប្រកួតកីឡាវាយសីមិនមែនអាជីពនេះ រួមមានឥស្សរជនចិន និងកម្ពុជាជាច្រើននាក់ បានជំរុញពង្រឹងទំនាក់ទំនងមិត្តភាព និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។

សូមអរគុណជាពិសេសដល់ក្រុមហ៊ុនអ៊ី-ហ្គេត/E-GetS ក្រុមហ៊ុនរថយន្តJMCកម្ពុជា ក្រុមហ៊ុនZTOកម្ពុជា ក្រុមហ៊ុនមីឌា(Midea)កម្ពុជា ក្រុមហ៊ុនHONOR ម៉ាកសម្ភារៈកីឡាវាយសីVICTOR ក្រុមហ៊ុនវ័នរ៉ូដ គ្រុប(Oneroad Group)កម្ពុជា ក្រុមហ៊ុនដឹកជញ្ជូនP2F សមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន ទឹករ៉ែធម្មជាតិអូគូលែន(EAU KULEN ) និងមន្ទីរពេទ្យHong En ភ្នំពេញ ដែលបានគាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍នេះ។

ម្យ៉ាងទៀត សូមអរគុណជាពិសេសដល់ប្រព័ន្ធផ្សព្វផ្សាយ 58cam EACNews DapNews Troryorng PhnomPenhPost English PhnomPenhPost Khmer SR Digital Media និងKhmernote ដែលបានគាំទ្រផ្សព្វផ្សាយយ៉ាងផុសផុលផងដែរ៕

Share.