កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជីឈ្មោះកីឡាករយុវជនអាយុក្រោម១៩ឆ្នាំ សម្រាប់ត្រៀមចូលរួមក្នុងការប្រកួតពានរង្វាន់កម្រិតអាស៊ាន ASEAN U19 Boys’ Championship 2024 ដែលប្រទេសប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ។

សម្រាប់ក្រុមកម្ពុជា អាយុក្រោម១៩ឆ្នាំគឺស្ថិតនៅពូល A ជាមួយក្រុមទីម័រខាងកើត, ម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងហ្វីលីពីន ខណៈថ្ងៃបើកឆាកគឺក្រុមកម្ពុជា ត្រូវប៉ះទីម័រខាងកើត នៅវេលាម៉ោង ៣:០០ នាទីរសៀល នៅកីឡដ្ឋាន Gelora Bung Tomo Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី។

នេះជាកម្មវីធីប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ៖

  • ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ទីម័រខាងកើត ប៉ះ កម្ពុជា ម៉ោង ៣:០០ រសៀល នៅកីឡដ្ឋាន Gelora Bung Tomo Stadium ។
  • ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី ម៉ោង ៧:៣០ រសៀល នៅកីឡដ្ឋាន Gelora Bung Tomo Stadium ។
  • ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជា ប៉ះ ហ្វីលីពីន ម៉ោង ៧:៣០ រសៀល នៅកីឡដ្ឋាន Gelora Bung Tomo Stadium ។

ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ប្រចាំតំបនអាស៊ាន ASEAN U19 Boys’ Championship 2024 ដែលប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះគ្រោងនឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មាន១២ក្រុមចូលរួមប្រកួត បែងចែកជា៣ពូល ក្នុងមួយពូលគឺមាន៣ក្រុម។

ចំពោះរូបមន្តប្រកួតគឺក្រុមដែលឈរនៅលេខ១ទាំង ៣ពូល នឹងមានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមលេខ២ល្អ ១ក្រុមនឹងឡើងទៅបង្គប់នៅវគ្គ៤ក្រុមនោះតែម្តង ប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្តយក២ក្រុមទៅវគ្គផ្តាច់ព្រ័ត្រ។

គួរឱ្យដឹងថា ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN U19 Boys’ Championship 2024 ត្រូវបានបង្តើតឡើងតាំងពីឆ្នាំ២០០២ ដោយឆ្នាំនោះកម្ពុជា ជាម្ចាស់ផ្ទះ ហើយប្រទេសដែល​ទទួលរៀ​ប​ចំជាម្ចាស់ផ្ទះបានច្រើនជាងគេ គឺវៀតណាម ចំនួន៨លើក ខណៈក្រុមដែលឈ្នះជើង​ឯកច្រើនជាងគេគឺ​ប្រទេស​​ថៃ និងអូស្ត្រាលី ចំនួន៥លើកដូចគ្នា៕

Share.