![](https://cdn.troryorng.com/wp-content/uploads/2023/07/27230933/%E1%9F%A5%E1%9F%A4%E1%9E%8F%E1%9E%9A%E1%9E%84%E1%9E%8A%E1%9E%9F-1024x768.jpg)
ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា ដែលតំណាងដោយក្រុម Burn X Flash បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតទី១របស់ កម្ពុជា នឹងត្រូវប៉ះជាមួយក្រុមមកពីប្រទេសអារ៉ាប់រួម នៅម៉ោង ១៦៖០០នាទី (ម៉ោងនៅកម្ពុជា) ក្នុងកម្មវិធី Gamers8 Asia Championship ដើម្បីឈានឆ្ពោះទៅដណ្តើមយកកៅអី ទៅកាន់ព្រឹត្តិការណ៍ប្រកួតកម្រិតពិភពលោក IESF 15th World E-sport Championships IASI 2023។
ខណ:ប្រកួតទី២ នឹងបន្តប៉ះ ម៉ុងហ្គោលី នៅម៉ោង ២០៖៤៥នាទី (ម៉ោងនៅកម្ពុជា) ។ការប្រកួតនេះនឹងមានផ្សាយជូនតាមរយៈ ផេកហ្វេសប៊ុករបស់ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និង MPL Cambodia។ រង់ចាំតាមដានទស្សនា និងគាំទ្រក្រុមកម្ពុជាទាំងអស់គ្នា!
ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយ នឹងក្រុមខ្លាំងៗ តំណាងប្រទេសរៀងៗខ្លួន មាន៖ United Arab Emirates, Mongolia និង Nepa។ ដោយឡែកសម្រាប់ពូល B មានដូចជា៖ Kazakhstan, Saudi Arabia, Philippines និង Bangladesh។
ក្នុងចំណោម ៨ប្រទេស មានតែ ៥ ប៉ុណ្ណោះ ដែលអាចបន្តដំណើរទៅកាន់ទីក្រុង IASI ប្រទេស Romania តំណាងឲ្យទ្វីបអាស៊ី ក្នុងការប្រកួតកម្រិតពិភពលោក 15th WE Championships IASI។
នេះជាកាលវិភាគប្រកួតរបស់ក្រុមជម្រើសជាតិអ្នកចម្បាំងអង្គរ (Angkor Warriors) របស់កម្ពុជា៖
![](https://cdn.troryorng.com/wp-content/uploads/2023/07/27231335/%E1%9F%A5%E1%9F%A6%E1%9E%90%E1%9E%A0%E1%9E%8A-1-1024x1024.jpg)
គួរបញ្ជាក់ថា ការប្រកួតក្នុងកម្មវិធី Gamers8 Asia Championship ដែលជាផ្នែកមួយនៃការប្រកួតជម្រុះ ដណ្តើមយកកៅអី ទៅកាន់ ព្រឹត្តិការណ៍ IESF 15o WE Championships IASI 2023 ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅ រដ្ឋធានី រីយ៉ាត (Riyadh) ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabla)៕
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)