![](https://cdn.troryorng.com/wp-content/uploads/2023/07/27230115/277108086_2368336176636597_6445750604840420349_n-1024x576.jpg)
កាលពីថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅ ប្រធានក្លិបបាល់ទាត់នៅខេត្តសៀមរាប គឺលោក Akihiro Kato បានបង្ហោះសារថា «ប្រសិនបើអ្នកគាំទ្រសូលទីឡូអង្គរ ទាំងអស់មកទស្សនាការប្រកួតរបស់ អង្គរថាយហ្គឺរ សូមស្វាគមន៍យ៉ាងកក់ក្តៅ។ ខ្ញុំចង់ទទួលយកអ្នកដែលធ្លាប់ ជាអ្នកគាំទ្រសូលទីឡូអង្គរ»។
![](https://cdn.troryorng.com/wp-content/uploads/2023/07/27230129/Capture.png)
សូមបញ្ជាក់ថា ក្លិបបាល់ទាត់សូលទីឡូអង្គរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប និងជាក្រុមស្ថិតនៅលីគលំដាប់ទី២ បានប្រកាសរំសាយក្លិបកាលពីពេលកន្លងទៅ ក្រោមមូលហេតុក្លិបអស់លទ្ធភាព ក្នុងការទ្រទ្រង់កីឡាករ និងការចំណាយផ្សេងៗដោយពុំមានដៃគូជួយសហការឧបត្ថម្ត បន្តទៀត។
![](https://cdn.troryorng.com/wp-content/uploads/2023/07/27230116/image-268.png)
គួរឱ្យដឹងពានរង្វាន់លិគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២០២៤ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ដោយមាន១០ក្រុមចូលរួមប្រកួត មានដូចជា វិសាខា គិរីវង់សុខសែនជ័យ ព្រៃវែង ណាហ្គាវើលដ៍ កងយោធពលខេមរភូមិន្ទ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹងកេត
អាយអេសអាយ ដង្កោសែនជ័យ និងអង្គរថាយហ្គឺរ។
កម្មវិធីនៃការប្រកួតសប្តាហ៍ទី១
– វិសាខា ប៉ះ គិរីវង់សុខសែនជ័យ
– ព្រៃវែង ប៉ះ ណាហ្គាវើលដ៍
– កងយោធពលខេមរភូមិន្ទ ប៉ះ ព្រះខ័នរាជស្វាយរៀង
– ភ្នំពេញក្រោន ប៉ះ បឹងកេត
– អាយអេសអាយ ដង្កោសែនជ័យ ប៉ះ អង្គរថាយហ្គឺរ ៕
![](https://cdn.troryorng.com/wp-content/uploads/2023/07/27230118/image-267-1024x1024.png)
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)