ក្នុងនាមជាក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទះ 2023 Asian Challenge Cup កាលពីពេលថ្មី ក្រុមជម្រើសជាតិបុរសថៃ ទទួលសិទ្ធិដោយស្វ័យប្រវត្តិចូលរួមប្រកួតក្នុងពានរង្វាន់ 2023 FIVB Volleyball Men’s Challenger Cup ដែលគ្រោងធ្វើនៅប្រទេសកាតារ ខណៈក្រុមជើងឯកពានរង្វាន់នេះមានឈ្មោះបន្តទៅប្រកួតពានរង្វាន់ FIVB Volleyball Men’s Nations League (VNL) នៅឆ្នាំក្រោយ។
![](https://cdn.troryorng.com/wp-content/uploads/2023/07/27223808/%E1%9E%94%E1%9E%B6%E1%9E%9B%E1%9F%8B%E1%9E%91%E1%9F%87%E1%9E%90%E1%9F%83-1024x676.jpg)
អត្ថបទពាក់ព័ន្ធ៖បាល់ទះអាស៊ី៖ ថៃ ក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះប៉ារ៉ែន ៣-០ នៅវគ្គផ្ដាច់ព្រ័ត
ពានរង្វាន់ 2023 FIVB Volleyball Men’s Challenger Cup រៀបចំឡើងនៅទីក្រុងដូហា ប្រទេសកាតារ ចន្លោះពីថ្ងៃទី២០ ដល់៣០ ខែកក្កដា ឆ្នាំ២០២៣ ដោយមានក្រុមសរុបចំនួន៨ក្រុមមកពីទ្វីបនានា ក្នុងនោះមានទុយណេស៊ី, ស៊ីលី, កាតារ, កោះដូមីនីកា, ទួរគី, អ៊ុយក្រែន, ថៃ និងចិន (ធ្លាក់ពី VNL ឆ្នាំនេះ)។
![](https://cdn.troryorng.com/wp-content/uploads/2023/07/27223809/2023-FIVB-Volleyball-Mens-Challenger-Cup-819x1024.jpg)
ទីលាន Aspire Ladies Sports Hall នឹងទទួលធ្វើម្ចាស់ផ្ទះក្នុងការប្រកួត៨លើក ខាងមុខនេះ ដោយ៖
*វគ្គ៨ក្រុម (២៨ កក្កដា ២០២៣)
-ប្រកួតទី១៖ កាតារ ប៉ះ ថៃ
-ប្រកួតទី២៖ ទុយណេស៊ី ប៉ះ ស៊ីលី
-ប្រកួតទី៣៖ ទួរគី ប៉ះ កោះដូមីនីកា
-ប្រកួតទី៤៖ អ៊ុយក្រែន ប៉ះ ចិន
*វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (២៩ កក្កដា ២០២៣)
-ឈ្នះប្រកួតទី១ ប៉ះ ឈ្នះប្រកួតទី២
-ឈ្នះប្រកួតទី៣ ប៉ះ ឈ្នះប្រកួតទី៤
អត្ថបទពាក់ព័ន្ធ៖ម្ចាស់ផ្ទះប៉ូឡូញ ឈ្នះជើងឯក ឯជប៉ុន ឈ្នះលេខ៣ នៅ VNL (វីដេអូ)
*វគ្គផ្ដាច់ព្រ័ត្រ (៣០ កក្កដា ២០២៣)
-វគ្គជើងឯក
-វគ្គចំណាត់ថ្នាក់លេខ៣
![](https://troryorng.com/wp-content/uploads/2023/01/Troryorng-Telegram-1-1024x126-1-1.jpg)