ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះទូរថភ្លើងដែលក្រុមហ៊ុនទុកចោលយ៉ាងសន្ធសន្ធៅ ទាំងមិនដឹងមូលហេតុ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវរថភ្លើង ចំណុចក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទូរថភ្លើងរងនូវអគ្គិភ័យឆាបឆេះ ជាទូចាស់ដែលក្រុមហ៊ុនផ្តាច់ទុកចោល ទំហំ២ម៉ែត្រx២០ម៉ែត្រ ។
តាមប្រភពនៅកន្លែងបានឲ្តដឹងថា មុនកើតហេតុ គេឃើញមានផ្សែងហុយ ឆេះចេញជាអណ្តាតភ្លើងសន្ធោសន្ធៅចេញពីទូរថភ្លើងខាងលើ ឆាបរោលរាលដល់សំបកទូថ្មីផ្សេងទៀត ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅពន្លត់ ។

ជុំវិញការឆេះទូរថភ្លើងដែលក្រុមហ៊ុនទុកចោលខាងលើ ពុំមានប្រភពច្បាស់ការណាមួយ បញ្ជាក់អំពីមូលហេតុហើយ សមត្ថកិច្ច បន្តធ្វើការស្រាវជ្រាវ៕



អត្ថបទ៖ តាតុងសែនជ័យ

