នៅព្រឹកថ្ងៃអង្គរ ទី២៩ ខែសីហា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករឈុតធំចំនួន ២៦នាក់ ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី៧ នឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
បញ្ជីរាមនាមកីឡាករជម្រើសជាតិកម្ពុជា ទាំង២៧នាក់៖

ស្របពេលកីឡាករចំនួន៦រូបនឹងពាក់អាវក្រុមជម្រើសជាតិកម្ពុជាឈុតធំ ជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់ខ្លួន៖
- ចន្ធា ចន្ទាកា (បឹងកេត)

- ឃាន់ សុបុិន (បឹងកេត)

- ផាច សុជាវីឡា (ភ្នំពេញក្រោន)

- គង់ លីហួរ (ព្រៃវែង)

- គីម ចាន់វាសនា (ព្រៃវែង)

- ជា វេសលី (បឹងកេត)

កម្មវិធីប្រកួតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៖
– កម្ពុជា ប៉ះ ហុងកុង វេលាម៉ោង ១៩:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ជំនួបមិត្តភាពអន្តរជាតិ
កម្មវិធីប្រកួតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣៖
– កម្ពុជា ប៉ះ ម៉ាកាវ វេលាម៉ោង ១៩:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ជំនួបមិត្តភាពអន្តរជាតិ៕

