ខ្សែប្រយុទ្ធ​ចេញ​ពី​ក្លិប​នៅ​​លីគ​កំពូល​កម្ពុជា​ ២រូប​ គឺកីឡាករ Moses Dyer របស់​ភ្នំពេញ​ក្រោន ៧គ្រាប់ និង Kwame Peprah របស់​ព្រះខ័នរាជស្វាយរៀង ៦គ្រាប់ បាន​បំបែក​កំណត់​ត្រាស៊ុត​បញ្ចូល​ទីបាន​ច្រើន​ជាងគេ ក្នុង​ចំណោម​កីឡាករ​ពី​ក្លិប​កម្ពុជា ធ្លាប់​បាន​បង្ហាញ​ខ្លួន​ ក្នុងពានរង្វាន់លំដាប់​ទី៣ ប្រចាំទ្វីប​ AFC​ Challenge League។

គិត​ចាប់​ពី​ចូល​រួម​ការប្រកួត​​ក្នុងពានរង្វាន់លំដាប់​ទី៣ ប្រចាំទ្វីប​នេះមក មាន​កីឡករ​ពី​ក្លិប​នៅកម្ពុជា ស៊ុត​បញ្ចូល​ទី​បាន​ត្រឹម​៥គ្រាប់​ប៉ុណ្ណោះកន្លង​មក​រួម​មាន៖

  • ឆ្នាំ២០០៩ J. Lappe Lappe របស់ភ្នំពេញក្រោន ស៊ុត​បាន ៥គ្រាប់
  • ឆ្នាំ២០១១​ K. Njoku របស់​ភ្នំពេញក្រោន ស៊ុត​បាន ៥គ្រាប់
  • ឆ្នាំ២០០៥ ហុក សុចិត្រា Hello United (បច្ចុប្បន្នភ្នមពេញក្រោន) ស៊ុត​បាន ៤គ្រាប់
  • ឆ្នាំ២០១២ ឃឹម បូរី របស់​ភ្នំពេញ​ក្រោន ស៊ុត​បាន ៤គ្រាប់
  • ឆ្នាំ២០១៣ ចាន់ វឌ្ឍនាការ របស់​បឹងកេត ស៊ុត​បាន ៤គ្រាប់
  • ឆ្នាំ២០២៤-២៥ មិន រតន: និង Cristian Rouge របស់​ព្រះខ័នរាជស្វាយរៀង ស៊ុត​បាន ៤គ្រាប់។

យ៉ាង​ណាវិញ សម្រាប់​ Moses Dyer អស់​ការប្រកួតហើយ នៅ​សល់​តែ កីឡាករ​ស្វាយរៀង និង Manila ដែល​នឹង​ត្រូវ​ជួប​គ្នា​នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើង​ទី១ នៅទឹក​ដីកម្ពុជា ថ្ងៃទី៩ មេសា ជើង​ទី២ នៅទឹក​ដី​ហ្វីលីពី ថ្ងៃទី១៦ មេសា ២០២៦។

គ្រាប់​បាល់​ស៊ុតបញ្ចូល​ទីបច្ចុប្បន្ន៖

  • Moses Dyer របស់​ភ្នំពេញ​ក្រោន ស៊ុត​បាន ៧គ្រាប់
  • Kwame Peprah របស់​ព្រះខ័នរាជស្វាយរៀង ៦គ្រាប់
  • Ousman Gai របស់ Manila Digger ៥គ្រាប់
  • Takashi Odawara របស់​ព្រះខ័នរាជស្វាយរៀង ៤គ្រាប់

ក្នុង​ជំនួប​សរុប​ទាំង២ជើង​ ដែលព្រះ​ខ័ន​រាជស្វាយរៀង យក​ឈ្នះ​ភ្នំពេញ​ក្រោន ៦-២ នៃពានរង្វាន់លំដាប់​ទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦ មាន​គ្រាប់កើតឡើង​សរុប៨គ្រាប់ ក្រោយបញ្ចប់​ក្នុង​ពហុកីឡដ្ឋានជាតិ នារាត្រី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទីបអាស៊ីនេះ គឺបាន​ដំណើរ​ការតែ​៤ក្រុមប៉ុណ្ណោះ នៅក្នុងតំបន់អាស៊ីខាងកើត ស្របពេលការប្រកួត៤ក្រុមផ្សេងទៀត នៅតំបន់អាស៊ី​ខាង​លិច គឺពុំទាន់អាចរៀបចំបានឡើយ ក្រោមហេតុផលនៃវិវាទសង្គ្រាមមជ្ឈិមបូព៌ា។

ការប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំង២ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ ត្រូវ​បានចាប់​ផ្ដើម​ វគ្គ៨ក្រុមតំបន់​ខាងកើត​ចាប់​ផ្ដើម​នៅ​ថ្ងៃទី៥ មីនា ស្រប​ពេល​តំបន់​ខាង​លិត ​ត្រូវ​បាន​ពន្យា​ពេល ដោយ​សារ​ស្ថាន​ភាព​ភូមិសាស្ត្រ ខណៈវគ្គ​ផ្ដាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕

https://tror

Share.