
ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ (UEFA Men’s Player of the Year 2022-23) ដែលរៀបចំដោយសហព័ន្ធបាល់ទាត់អឺរ៉ុប (ហៅកាត់ថា UEFA) បានទៅលើខ្សែប្រយុទ្ធ Erling Haaland ក្រោយយកឈ្នះ Messi និងមិត្តរួមក្រុម De Bruyne កាលពីរាត្រីថ្ងៃទី៣១ ខែសីហា នៅទីក្រុង Monaco។
ខណ:ពានរង្វាន់ UEFA Men’s Coach of the Year គ្រូបង្វឹកល្អប្រចាំឆ្នើម រដូវកាល ២០២២-២៣ បានទៅលើលោក Pep Guardiola គ្រូបង្គោល Manchester City យកឈ្នះ លោក Simone Inzaghi គ្រូបង្វឹក Inter Milan និង លោក Tamara Spalletti គ្រូបង្វឹក Napoli។
ចំពោះអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិនារីអង់គ្លេស គឺអ្នកស្រី Sarina Wiegman ឈ្នះពានរង្វាន់ UEFA Women’s Coach of the Year គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ស្របពេលកីឡាការិនី Aitana Bonmatí របស់ក្រុម Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះពានកីឡាការិនីឆ្នាំប្រចាំឆ្នាំ ២០២២-២៣៕



