ឯឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ កិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានផ្ញើសារលិខិតជូនពរ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅក្នុងឱកាស លោកឧត្តមសេនីយ៍ឯក ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដរប្រវេសន៍ ក្រសួងមហាផ្ទៃ។

ឯឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានគោរពជូនពរ លោកជំទាវ កិត្តិនីតិកោសលបណ្ឌិត និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី នៃគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានប្រកបតែនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កំបីឃ្លៀងឃ្លាតឡើយ។

លោកជំទាវ កិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា

Share.