ការប្រកួតពានរង្វាន់ E Cambodian Premier League 2023-24 បានឈានដល់ការប្រកួតសប្តាហ៍៣៥ ហើយ​ ដោយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានកីឡាករដំណាងក្លិបចំនួន១០ នឹងបន្តប្រកួតគ្នា ក្នុងការប្រកួតសម្រាប់សប្តាហ៍ទី៥។

កម្មវិធីប្រកួតសប្តាហ៍ទី៥

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៤

គួរឱ្យដឹងថា កីឡាករ ផាន់ វិសិទ្ធ ដំណាងក្លិបកងយោធពលខេមរភូមិន្ទ ឬហៅថា ​Tiffy Army កំពុងបន្តឈរនៅលើកំពូលតារាងបណ្តុះអាសន្ន ក្រោយឆ្លងកាត់ ៤ប្រកួតកន្លងមក ឈ្នះទាំង៤ប្រកួត មាន១២ពិន្ទុ ខណៈកីឡាករ ឆាយ សុវីឡា តំណាងក្លិបវិសាខា ឈរបាតតារាង ក្រោយឆ្លងកាត់ ៤ប្រកួត ស្មើ២ ចាញ់២ មាន២ពិន្ទុ។

ក្លិបបាល់ទាត់ Cambodian Premier League និងក្លិប J.League (Japan Professional Football League) ដែលកីឡាករប្រើប្រាស់ក្នុង eCambodian Premier League រដូវកាល ២០២៣-២៤៕

Share.