ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីជាពាណិជ្ជករម្នាក់ នៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធករណីប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ (ចាយសែកស្អុយ)។

ជនសង្ស័យឈ្មោះ កែវ ចាន់ថា ភេទស្រី អាយុ៣៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទេសសន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ។ 

ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគីរី ។ តាមដីកាបញ្ជាឲ្យចូលខ្លួនបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ កែវ ចាន់ថា តុវរូវចូលបង្ហាញខ្នួននៅ អយ្យការអមសាលាដំបូងខេត្តរតនគិរី ឲ្យបានមុនថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន តាមពាក្យបណ្តឹងរបស់ឈ្មោះ ម៉ៅ សំណាង ភេទស្រី អាយុ៣៩ឆ្នាំ ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្តកិច្ចនគរបាលរាជធានីភ្នំពេញ ប្រគល់ជូនទៅសមត្តកិច្ចនគរបាលព្រហ្មទណ្ឌខេត្តរតនគី រី ដើម្បីយកចាត់ទៅបន្តនីតិវិធី ៕

អត្ថបទ៖ ចតុមុខ

Share.