ការប្រកួតកីឡាអេឡិចត្រូនិច eCambodian Premier League រដូវកាលឆ្នាំ២០២៣ បានបញ្ជប់ការប្រកួតសប្តាហ៍ទី៧ ហើយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថា កីឡាករ ម៉ូត លី តំណាងក្រុមព្រៃវែង គឺជាក្រុមដែលមិនទាន់ស្គាល់ពាក្យថាចាញ់ ក្រោយឆ្លងកាត់ ៧ប្រកួតឈ្នះ ៣ប្រកួត ស្មើ៤ប្រកួត មាន១៣ពិន្ទុ។

លទ្ធផលការប្រកួតសប្តាហ៍ទី៧

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៧

គួរឱ្យដឹងថា ការប្រកួត eCambodian Premier League នឹងសំរាកចំនួន ២សប្តាហ៍ ដោយគិតដូចគ្នាក្នុងការប្រកួតពានរង្វាន់ Cambodian Premier League ដោយការប្រកួតនឹងត្រលបមកវិញនៅទី២០ ខែតុលា ឆ្នាំ២០២៣។

ពានរង្វាន់ eCambodian Premier League ទើបតែរៀបចំរដូវកាលដំបូងនៅឆ្នាំ២០២៣ នេះ មានកីឡាករ១០រូប តំណាងក្លិបទាំង ១០ ប្រកួតវិលជុំសន្សំពិន្ទុ អ្នកមានពិន្ទុច្រើនជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ ប្រចាំរដូវកាល៕

Share.