![](https://cdn.troryorng.com/wp-content/uploads/2023/10/27200510/rtyre-1024x576.jpg)
ក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា See You Soon នឹងចូលរួមកីឡាអេឡិចត្រូនិកកម្រិតពិភពលោក M5 World Championship ហៅកាត់ M5 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang រៀបចំឡើងដោយក្រុមហ៊ុន Moonton ដែលមានសហម្ចាស់ផ្ទះ ម៉ាឡេស៊ី និងហ្វីលីពីន។
សម្រាប់ព្រឹត្តិការណ៍ M5នៅឆ្នាំនេះ មានក្រុមចូលរួមរហូតដល់ ២២ក្រុម ខណ: ប្រាក់ រង្វាន់ សរុប ចំនួន ៩០ម៉ឺនដុល្លារ ដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់។ ព្រឹត្តិការណ៍អន្តរជាតិនេះមានក្រុមចំនួន ២២មកពីប្រទេសផ្សេងៗទូទាំពិភពលោក និងត្រូវធ្វើការបករកួតជម្រុះតាមពូលដើម្បីរកអ្នកឡើងទៅវគ្គបន្ត ដោយការប្រកួតនឹងចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។
![](https://cdn.troryorng.com/wp-content/uploads/2023/10/27200509/568fd.jpg)
នេះជាលើកទី៥ ហើយដែលក្រុមកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនេះ ខណៈលើកទី១ M1 នៅឆ្នាំ២០១៩ ក្រុម Impunity KH លើកទី២ M2 នៅដើមឆ្នាំ២០២១ ក្រុម Impunity KH លើកទី៣ M3 នៅចុងឆ្នាំ២០២១ ក្រុម See You Soon ព្រឹត្តិការណ៍ M4 ឆ្នាំ២០២នេះ គឺក្រុម Burn X Flash នៅឆ្នាំ២០២៣នេះ គឺក្រុម See You Soon។
គួររំលឹកថា នេះជាលើកទី២ ហើយដែលក្រុម See You Soon ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ ដោយកាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១៦ក្រុម ដោយទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារ ខណ: ម្ចាស់ជើងឯកឆ្នាំចាស់ (M4) បានទៅលើក្រុម ECHO Philipine ទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ៕
![](https://cdn.troryorng.com/wp-content/uploads/2023/10/27200508/tydf.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/10/27200507/567yfg.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)