កម្មវិធី Troryorng Zoom បានជួបសម្ភាសន៍ជាមួយឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មប្រតិភូកម្ពុជា តាមប្រព័ន្ធ Zoom ក្នុងប្រធានបទ«បេសកកម្មកម្ពុជា ក្នុងដំណើរទៅប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០» ពីទីក្រុងតូក្យ ប្រទេសជប៉ុន។
សូមទស្សនាកិច្ចសម្ភាសន៍របស់ក្រុមការងារជាមួយឯកឧត្តម វ៉ាត់ ចំរើន ទាំងស្រុងដូចខាងក្រោម៖
ជាមួយគ្នានេះដែរនៅល្ងាចថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១អត្តពលិកកម្ពុជា ២រូបរួមមានកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតលើវិញ្ញាសាហែល ៥០ម៉ែត្រសេរី វេលាម៉ោង១៩៖០០នាទី (ត្រូវនឹងម៉ោង ៥ល្ងាចម៉ោងនៅកម្ពុជា) នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre៕