ការប្រកួតកីឡាអេឡិចត្រូនិច eCambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី៩ ហើយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅក្នុងនោះឃើញថា កីឡាករ នួន រត្តនៈ តំណាងក្រុមគិរីវង់សុខសែនជ័យ ស្មើគ្នាជាមួយកីឡាករ ពិដោរ កុរច័ន្ទរតនា តំណាងភ្នំពេញក្រោន ខណៈម៉ូត លី របស់ព្រៃវែង យកឈ្នះលើ ឆាយ សុវីឡា យ៉ាងចាស់ដៃ ៦-០។

លទ្ធផលការប្រកួតសរុប សប្តាហ៍ទី៩

សូមជម្រាបដែរថា ការប្រកួតកីឡាអេឡិចត្រូនិច eCambodian Premier League ទើបរៀបចំការប្រកួតរដូវកាលដំបូង ឆ្នាំ២០២៣-២៤ មាន១០ក្រុមចូលរួម ដោយ១០ក្រុមនោះមានកីឡាករតំណាងក្លិបនីមួយៗ។ ប្រកួតវិលជុំសន្សំពិន្ទុ អ្នកឈ្នះនឹងក្លាយជាម្ចាស់ជើងឯកប្រចាំរដូវកាល៕

Share.