សិល្បៈអន្តរជាតិ៖ កាលពីពេលថ្មីៗនេះ អតីតតារាសម្ដែងហុងកុង ដែលបច្ចុប្បន្នបានវិវត្តន៍ខ្លួនមកជាអ្នកដឹកនាំរឿងលោក Stephen Fung បានសរសើរដោយចំហរចំពោះភរិយាខ្លួនគឺអ្នកនាង Shu Qi ថាមានភាពឆ្លាតវៃ ពូកែវិនិយោគ និងគ្រប់គ្រងហិរិញ្ញវត្ថុ។
![](https://cdn.troryorng.com/wp-content/uploads/2023/11/27191410/download-1.png)
នៅក្នុងឱកាសចូលរួមក្នុងកម្មវិធីសិល្បៈមួយលោក Stephen Fung បានទម្លាយថា ប្ដីប្រពន្ធខ្លួន មានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ ថែមទាំងលើកសរសើរចំពោះភរិយាលោកថា មានជំនាញគ្រប់គ្រងហិរញ្ញវត្ថុបានល្អ និងដឹងពីរបៀបវិនិយោគលើ ផ្នែក ដែលអាចរកប្រាក់ចំណេញបាន បើទោះជាលោកមិន ពូកែគ្រប់គ្រងលុយ និងមិនដឹងអ្វីពីភាគហ៊ុន ឬអចលនទ្រព្យ ហើយលោកមិនបាន វិនិយោគលើវិស័យមួយនេះក្ដី។
![](https://cdn.troryorng.com/wp-content/uploads/2023/11/27191412/4f24e8e4-b7c6-4773-9c38-13edacd09707.png)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27191411/84b8b8b8-1dd0-4a6e-a735-488a3178527a.png)
សូមរំលឹកឡើងវិញថា តារាសម្តែងស្រី Shu Qi បានរៀបការជាមួយស្វាមីដែលជាតារាសម្ដែងដូចគ្នាគឺ លោក Stephen Fung នៅ ចុងឆ្នាំ ២០១៦ បន្ទាប់ពី បានរាប់អាន និងមើលចិត្តថ្លើមគ្នាជាច្រើនឆ្នាំ។ ក្រោយពី ថ្ងៃរៀបការរួច អ្នកទាំងពីរ ហាក់មាន ភាពមមាញឹកនឹងការងារ ប៉ុន្តែក៏នៅតែអាចឆ្លៀតពេល ដើម្បីពង្រឹងទំនាក់ទំនង និងរក្សាចំណងស្នេហារបស់ខ្លួន ឱ្យនៅតែស្រស់បំព្រងនិងរឹងមាំដដែល៕
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)