![](https://cdn.troryorng.com/wp-content/uploads/2023/11/27190514/%E1%9F%A6%E1%9F%A7%E1%9E%A0%E1%9E%90-1024x682.jpg)
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បាននាំយកប្រាក់រង្វាន់លើកទឹកចិត្ត សរុបចំនួន ២៣ ៣៤៣ ៦០០ ០០០ រៀល របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កីឡាករ កីឡាការិនីជ័យលាភីពីការប្រកួតទាំងពីរគឺ SEA Games-ASEAN Para Games ឆ្នាំ២០២៣។
ក្នុងនោះកីឡាករ កីឡាការិនីជ័យលាភីចំនួន ៦១០ នាក់ ដណ្តើមបានមេដាយមាសចំនួន៨១ មេដាយប្រាក់ចំនួន៧៤ មេដាយសំរឹទ្ធចំនួន១២៧ សរុប ២៨២មេដាយ។ ដោយឡែកសម្រាប់កីឡាករ កីឡាការិនីមានពិការភាពទឹកប្រាក់សរុបចំនួន ៤ ៧៩១ ៣០០ ០០០ រៀល ដែលមានកីឡាករ កីឡាការិនីមានពិការភាពជ័យលាភីចំនួន ១៤៨ នាក់ ដណ្តើម បាន មេដាយមាសចំនួន៩ មេដាយប្រាក់ចំនួន១៩ មេដាយសំរឹទ្ធចំនួន៤៥ សរុប ៧៣មេដាយ។
![](https://cdn.troryorng.com/wp-content/uploads/2023/11/27190513/%E1%9E%99%E1%9E%BB%E1%9E%9A%E1%9E%99%E1%9E%BB%E1%9E%9A-1024x682.jpg)
គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានប្រារព្ធពិធីបើកកាលពីថ្ងៃទី០៥ ខែឧសភា នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ដោយឡែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានប្រារព្ធពិធីបើកកាលពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)