សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ រ័ត្ន មានអាយុ៣២ឆ្នាំ មុខរបររើសអេតចាយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ជនសង្ស័យម្នាក់ខាងលើនេះបានធ្វើសកម្មភាពគាស់ទ្វារហាងលក់ទំនិញមួយកន្លែង រួច ហើយចូលទៅលួចយកលុយបានមួយចំនួន និងកង្ហារមួយគ្រឿង ប៉ុន្តែភ្លាមៗនោះ ប្រជាពលរដ្ឋ បានឃើញក៏នាំគ្នាដេញតាមចាប់រហូតឃាត់ខ្លួនបានប្រគល់ទៅឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ នាំខ្លួនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធីច្បាប់៕

Share.