សិល្បៈ​ជាតិ​៖ ជា​ការ​ពិត​ណាស់​កម្ពុជា​យើង​ គឺជា​ប្រទេស​ដែល​មាន​សិល្បៈ​ វប្បធម៌ និង​អារ្យ​ធម៌ ដ៏​ល្អ​ផូរផង់ ដូច្នេះ​ហើយ​យើង​តែងតែ​មាន​ពិធីបុណ្យជាតិ​ធំៗ​ ដែល​តែង​តែ​ប្រារព្ធ​ឡើង​ជា​ប្រចាំ​។

នៅ​រៀងរាល់​ទេសកាល​បុណ្យ​នីមួយៗ​ ខ្មែរ​យើង​និយម​និពន្ធ​ជា​ទំនុក​ច្រៀង​តម្រូវ​នឹង​រដូវ​កាល​នោះ​ មិន​ថា​ទេសកាល​បុណ្យ​ចូល​ឆ្នាំ ទេសកាល​បុណ្យ​ភ្ជុំបិណ្ឌ ទេសកាល​បុណ្យ​កឋិន និង​ទេសកាល​បុណ្យ​អ៊ុំ​ទូក​។

និយាយ​ដល់​ទេសកាល​បុណ្យ​ជាតិ​ដ៏​ធំ​ ដែល​ស្រូប​ទេសចរណ៍​ពី​បណ្ដាខេត្ត​នានា សម្រុក​ចូល​ទីក្រុង​ភ្នំពេញ​ និង​បណ្ដាភ្ញៀវទេសចរណ៍អន្តរជាតិ​ ពិធី​បុណ្យ​អ៊ុំ​ទូក​ រមែង​មាន​ការ​ប្រគុំ​​តន្ត្រី​ធំៗ ដោយ​មាន​ការតាំង​ពិព័រណ៌ផលិតផល​នានា​។ នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​បទ​ចម្រៀង​ដែល​តារា​ចម្រៀង​ល្បីៗ​លើក​យក​មក​បកស្រាយ​ដើម្បី​បំរើ​សោតា​រម្មណ៍​អ្នក​ទស្សនិកជន​ ភាគ​ច្រើន​គឺជា​បទ​ដែល​ពាក់ព័ន្ធ​ នឹង​ទេសកាល​មួយ​នេះ​។

មែនទែន​ទៅ​បទ​ចម្រៀង​អ៊ុំ​ទូក​ជា​ច្រើន​បទ​នោះ​ គេ​សង្កេត​ឃើញ​ថា​បទ​ចម្រៀង​ឆ្លងឆ្លើយ​ចាស់ៗ​ចំនួន​៥​បទ​រវាង​ ឧកញ៉ា ព្រាប សុវត្ថិ និង​អ្នក​នាង​ ខាត់ សុឃីម ដែល​នៅ​តែ​ពេញ​និយម​ស្ដាប់​ ច្រៀង រាំ​ សម្រាប់​អ៊ុំ​ទូក​ តស់​ស្ដាប់​ទាំង​អស់​គ្នា​។

១. កន្ទ្រឹមទូកង | ព្រាប សុវត្ថិ – ខាត់ សុឃីម

២. អ្នកស្រែឆ្លងក្រុង | ព្រាប សុវត្ថិ – ខាត់ សុឃីម

៣. កន្ទ្រឹមទូកង | ព្រាប សុវត្ថិ – ខាត់ សុឃីម

៤. លក់គោភ្នាល់ទូក | ព្រាប សុវត្ថិ – ខាត់ សុឃីម

៥. ភួយសាច់កក់ក្តៅ | ព្រាប សុវត្ថិ – ខាត់ សុឃីម

Share.