
ការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិចកម្ពុជា eCambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១១ ហើយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថាកីឡាករ ស្រ៊ុន លីលី តំណាងបឹងកេត បន្តឈរកំពូលតារាងមាន២២ពិន្ទុ ខណៈកីឡាករពិដោរ កុរច័ន្ទរតនា របស់ភ្នំពេញក្រោន ឈរនៅបាតតារាងត្រឹមតែ៦ពិន្ទុ។
ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១១

លទ្ធផលការប្រកួតសប្តាហ៍ទី១១

ពានរង្វាន់ eCambodian Premier League ទើបតែរៀបចំរដូវកាលដំបូងនៅឆ្នាំ២០២៣ នេះ មានកីឡាករ១០រូប តំណាងក្លិបទាំង ១០ ប្រកួតវិលជុំសន្សំពិន្ទុ អ្នកមានពិន្ទុច្រើនជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ ប្រចាំរដូវកាល៕


