![](https://cdn.troryorng.com/wp-content/uploads/2023/11/27183215/Untitled555-1024x576.jpg)
ក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា See You Soon បានទៅដល់ប្រទេសហ្វីលីពីន រួចរាល់ មុន នឹងចូលរួមកីឡាអេឡិចត្រូនិកកម្រិតពិភពលោក M5 World Championship 2023 ហៅកាត់ M5 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang រៀបចំឡើងដោយក្រុមហ៊ុន Moonton ដែលមានសហម្ចាស់ផ្ទះ ម៉ាឡេស៊ី និងហ្វីលីពីន។
ខណ:ខណ:ការប្រកួតកីឡាអេឡិចត្រូនិកក្នុងព្រឹត្តិការណ៍ M5 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang នឹងចាប់ផ្ដើមនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ដោយក្រុមកម្ពុជា ត្រូវប្រកួតបើឆាកនៅថ្ងៃទី៣ ធ្នូ ជួបក្រុមមកពីប្រទេសប្រេស៊ីល Bigetron Sons។
ក្រុម SEE YOU SOON បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិកាណ៍ប្រកួតកីឡាអេឡិចត្រូនិក 2023 MPL-KH Autumn Split លើវិញ្ញាសា Mobile Legends: Bang Bang រដូវកាលទី៥ ក្រោយយកឈ្នះក្រុម CFU GAMING នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅផ្សារទំនើប AEON MALL SEN SOK”។
![](https://cdn.troryorng.com/wp-content/uploads/2023/11/27183214/%E1%9F%A5%E1%9F%A6%E1%9F%A7.jpg)
ជ័យជម្នះនេះបានធ្វើឲ្យក្រុម SEE YOU SOON មានឈ្មោះតំណាងកម្ពុជា ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក M5 World Championship ដែលគ្រោងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ចាប់ផ្ដើមពីថ្ងៃទី ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។
កម្មវិធីប្រកួតជម្រុះ Group Stage មានដូចខាងក្រោម៖
![](https://cdn.troryorng.com/wp-content/uploads/2023/11/27183213/Day1-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27183212/Day2-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27183209/Day3-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27183211/day4-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27183210/day5-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27183208/day6-1024x1024.jpg)
សម្រាប់ព្រឹត្តិការណ៍ M5នៅឆ្នាំនេះ មានក្រុមចំនួន ២២មកពីប្រទេសផ្សេងៗទូទាំពិភពលោក (៨ក្រុម ត្រូវប្រកួតជម្រុះ Wildcard ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ) យក ២ក្រុមដើម្បីរកអ្នកឡើងទៅវគ្គបន្តមាន ១៦ក្រុម ដោយការប្រកួតនឹង ២ ធ្នូដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់ប្រាក់រង្វាន់ សរុបចំនួន ៩០ម៉ឺនដុល្លារ ដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់។
ចំពោះព្រឹត្តិការណ៍ M5 នេះជាលើកទី៥ ហើយដែលក្រុមកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនេះ ខណៈលើកទី១ M1 នៅឆ្នាំ២០១៩ ក្រុម Impunity KH លើកទី២ M2 នៅដើមឆ្នាំ២០២១ ក្រុម Impunity KH លើកទី៣ M3 នៅចុងឆ្នាំ២០២១ ក្រុម See You Soon ព្រឹត្តិការណ៍ M4 ឆ្នាំ២០២នេះ គឺក្រុម Burn X Flash នៅឆ្នាំ២០២៣នេះ គឺក្រុម See You Soon។
គួររំលឹកថា នេះជាលើកទី២ ហើយដែលក្រុម See You Soon ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ ដោយកាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១៦ក្រុម ដោយទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារ ខណ: ម្ចាស់ជើងឯកឆ្នាំចាស់ (M4) បានទៅលើក្រុម ECHO Philipine ទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ៕
![](https://cdn.troryorng.com/wp-content/uploads/2023/11/27183207/yurtur-1024x576.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)