
ការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិច eCambodian Premier League បានបញ្ជប់ការប្រកួតសប្តាហ៍ទី១២ ហើយកាលពីថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅក្នុងនោះឃើញថា កីឡាករ ម៉ូត លី តំណាងក្លិបព្រៃវែង បានយកឈ្នះលើកីឡការ ស្រ៊ុន លីលី តំណាងបឹងកេត ក្នុងលទ្ធផល ៣-១ ខណៈកីឡាករ ទឹម វង្សរ៉ាវុធ តំណាងក្លិបណាហ្គាវើលដ៍ បានយកឈ្នះលើកីឡាករ ភោគ សុបញ្ញា តំណាងក្លិបព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៦-២ ។
លទ្ធផលការប្រកួតសរុប៖

ពានរង្វាន់ eCambodian Premier League ទើបតែរៀបចំរដូវកាលដំបូងនៅឆ្នាំ២០២៣ នេះ មានកីឡាករ១០រូប តំណាងក្លិបទាំង ១០ ប្រកួតវិលជុំសន្សំពិន្ទុ អ្នកមានពិន្ទុច្រើនជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ ប្រចាំរដូវកាល៕



