![](https://cdn.troryorng.com/wp-content/uploads/2023/12/27182459/408102056_364009602831495_8543553405930343762_n-1024x683.jpg)
លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត បានបង្ហោះសានៅលើកហ្វេសបុកផ្ទាល់ខ្លួនរបស់លោកកាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីសុំទោសអ្នកគាំទ្រ ក្រោយក្លិបបាល់បឹងកេត បញ្ចប់លទ្ធផល ២-២ ទល់នឹងព្រៃវែង នៅពហុកីឡដ្ឋានជាតិ នៃពានរង្វាន់លីគកំពូលកម្ពុជា សប្តាហ៍ទី១២។
លោក បែ មករា បានសរសេររៀបរាប់ថា៖«ជារដូវកាលដ៏គួរអោយខកចិត្តសម្រាប់អ្នកគាំទ្រយើង ជំនួសមុខអោយក្រុមការងារ កីឡាករយើងទាំងអស់ ខ្ញុំសូមធ្វើការអភ័យទោសចំពោះអ្នកគាំទ្រយើងទាំងអស់ ជាការពិតទំនួលខុសត្រូវ ត្រូវតែមាន តែសូមមានការអត់ធ្មត់ និងបន្តការគាំទ្រក្លិបដែលទាំងអស់គ្នាស្រលាញ់។ ពួកយើងនឹងប្រឹងប្រែងកែលម្អរកំហុសឆ្គងដើម្បីត្រលប់មករកលទ្ធផលដែលគ្រប់គ្នាត្រូវការ។ សូមថ្លែងអំណរគុណសម្រាប់ការស្រលាញ់ គាំទ្របឹងកេតគ្រប់ពេលវេលា និងកាលៈទេសៈ»។
![](https://cdn.troryorng.com/wp-content/uploads/2023/12/27182458/bemakara.png)
ក្លិបបាល់ទាត់បឹងកេត ក្រោមការដឹកនាំរបស់លោក Teo Clement គ្រូបង្វឹកជនជាតិសិង្ហបុរី កំពុងស្ថិតនៅលេខរៀងទី៥ ក្រោយឆ្លងកាត់១២ប្រកួត ឈ្នះ៤ ស្មើ៤ និងចាញ់៤ មាន១២ពិន្ទុ៕
សរុបលទ្ធផលថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០២៣ សប្តាហ៍ទី១២៖
![](https://cdn.troryorng.com/wp-content/uploads/2023/12/27182509/407887328_364030806162708_3341027711206463029_n-819x1024.jpg)
កម្មវិធីប្រកួតថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣៖
![](https://cdn.troryorng.com/wp-content/uploads/2023/12/27182501/407949651_364161426149646_6495067183949822539_n-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)