ការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិច eCambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១២ ហើយកាលពីថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២៣ កន្លងទៅក្នុងនោះឃើញថា កីឡាករ ទឹម វង្សរ៉ាវុធ តំណាងក្លិបណាហ្គាវើលដ៍ ឡើងមកឈរកំពូលាតារាង ក្រោយយកឈ្នះលើកីឡាករ ភោគ សុបញ្ញា តំណាងក្លិបព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៦-២។

ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១២

មិនត្រឹមតែឡើងឈរកំពូលតារាងនោះទេ ទឹម វង្សរ៉ាវុធ ក៏ឈ្នះងាជាកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេថែមទៀតផង ពោលគឺអាចរកបាន ៣២គ្រាប់ត្រឹមសប្តា៍ទី១២។

លទ្ធផលការប្រកួតសប្តាហ៍ទី១២

ពានរង្វាន់ eCambodian Premier League ទើបតែរៀបចំរដូវកាលដំបូងនៅឆ្នាំ២០២៣ នេះ មានកីឡាករ១០រូប តំណាងក្លិបទាំង ១០ ប្រកួតវិលជុំសន្សំពិន្ទុ អ្នកមានពិន្ទុច្រើនជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ ប្រចាំរដូវកាល៕

Share.