![](https://cdn.troryorng.com/wp-content/uploads/2023/12/27181348/reyegdf-1024x683.jpg)
ក្រុមកម្ពុជា See You Soon និងត្រូវជួបក្រុមជើងឯករបស់ហ្វីលីពីន AP Bren នៅវគ្គ Knockout Stage នៅថ្ងៃទី១០ ខែធ្នូ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកកម្រិតពិភពលោក M5 World Championship 2023 ហៅកាត់ M5 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang រៀបចំឡើងដោយក្រុមហ៊ុន Moonton ដែលមានសហម្ចាស់ផ្ទះ ម៉ាឡេស៊ី និងហ្វីលីពីន។
![](https://cdn.troryorng.com/wp-content/uploads/2023/12/27181347/43fdgs-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/12/27181346/45fgs-1024x1024.jpg)
ក្នុងព្រឹត្តិការណ៍ M5 ឆ្នាំ ក្រុមកម្ពុជា See You Soon ក្រោមការដឹកនាំរបស់គ្រូបង្វឹក Cat God បានបង្ហាញលទ្ធផលយ៉ាល្អដោយឆ្លងកាត់ ៣ប្រកួតក្នុងពូល ឈ្នះ២ ចាញ់១ ឈរនៅចំណាត់ថ្នាក់លេខ ២ក្នុងពូល Aដឹកដៃក្រុម Onic Esport ឥណ្ឌូណេស៊ី ឡើងវគ្គបន្ត។
តារាងចំណាត់ថ្នាក់ជម្រុះក្នុងពូល៖
![](https://cdn.troryorng.com/wp-content/uploads/2023/12/27181344/23414-1024x1024.jpg)
សម្រាប់ព្រឹត្តិការណ៍ M5នៅឆ្នាំនេះ មានក្រុមចំនួន ២២មកពីប្រទេសផ្សេងៗទូទាំពិភពលោក (៨ក្រុម ត្រូវប្រកួតជម្រុះ Wildcard ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ) យក ២ក្រុមដើម្បីរកអ្នកឡើងទៅវគ្គបន្តមាន ១៦ក្រុម ដោយការប្រកួតនឹង ២ ធ្នូដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់ប្រាក់រង្វាន់ សរុបចំនួន ៩០ម៉ឺនដុល្លារ ដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់។
ចំពោះព្រឹត្តិការណ៍ M5 នេះជាលើកទី៥ ហើយដែលក្រុមកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនេះ ខណៈលើកទី១ M1 នៅឆ្នាំ២០១៩ ក្រុម Impunity KH លើកទី២ M2 នៅដើមឆ្នាំ២០២១ ក្រុម Impunity KH លើកទី៣ M3 នៅចុងឆ្នាំ២០២១ ក្រុម See You Soon ព្រឹត្តិការណ៍ M4 ឆ្នាំ២០២នេះ គឺក្រុម Burn X Flash នៅឆ្នាំ២០២៣នេះ គឺក្រុម See You Soon។
គួររំលឹកថា នេះជាលើកទី២ ហើយដែលក្រុម See You Soon ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ ដោយកាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១៦ក្រុម ដោយទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារ ខណ: ម្ចាស់ជើងឯកឆ្នាំចាស់ (M4) បានទៅលើក្រុម ECHO Philipine ទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ៕
![](https://cdn.troryorng.com/wp-content/uploads/2023/12/27181343/ytreew-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)