សិល្បៈជាតិ៖ រហូតមកដល់​ពេលនេះ Miss Grand Siem Reap បាន​បង្ហោះ​រូបភាព​បេ​ក្ខ​នារី​ដាក់ពាក្យ​ចូលរួម​ប្រកួត​ចំនួន ៥ រូប​រួចហើយ ដែល​សុទ្ធសឹងតែ​ជា​រាជី​នី​សម្រស់ មាន​រូបរាង​ស្អាត​ស្រ​ឡូ​ន និង​ទ្រេ​មុខ​មើលទៅ​ស្រស់​សោ​ទាក់ភ្នែក​ខ្លាំង​មែន រហូត​ធ្វើឱ្យ​ពិបាក​ចែកដាច់​ថា ឆ្នាំនេះ​ម្ចាស់​មកុដ​នឹង​បាន​ទៅលើ​បេ​ក្ខ​នារី​រូប​ណា?

ប៉ុន្តែ​មិន​អស់​ត្រឹមនេះ​ទេ Miss Grand Siem Reap បានទទួល​ពាក្យ​ពី​បេក្ខភាព​ជាច្រើនរូប​ផ្សេងទៀត​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រកួត​មកពី​បណ្ដា​ខេត្ត និង​ក្រុង​ផ្សេង​ដូចជា ប៉ៃលិន ក្រចេះ  ភ្នំពេញ និង​ខេត្ត​ដែល​ជាប់​នឹង​សៀមរាប​ក៏មានដែរ។ ហើយ​ការ​បង្ហាញមុខ​បេ​ក្ខ​នារីនីមួយៗបន្តទៀត​នោះ នឹង​បង្ហោះ​ឱ្យ​សាធារណជន​អ្នកគាំទ្រ​បានឃើញ ក្រោយពី​អ្នករៀបចំ​កម្មវិធី​ធ្វើការ​សម្រិតសម្រាំង​រួចរាល់។  

ជាមួយគ្នា​នោះដែរ អ្នកស្រី អេ​ន​ជី ដែលជា PD តំណាងឱ្យ​ខេត្ត សៀមរាប ក៏បាន​គូសបញ្ជាក់​ពី​គោលការណ៍ខ្លះៗដែល Miss Grand Siem Reap កំពុងតែ​រៀបចំ​ប្រមូល​បេក្ខភាព​មក​ចូលរួម​ប្រកួត និង​ការ​ជ្រើស​យក​បេក្ខភាព Top 5 ទៅកាន់​វគ្គ​ដណ្ដើម​មកុដ។

ការដាក់​ពាក្យ​ចូលរួម​ប្រកួត Miss Grand Siem Reap ឆ្នាំ ២០២៤ គឺ​តាមរយៈ Chanel Telegram របស់ Miss Grand Siem Reap ហើយ​នៅក្នុង​ខែ កុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ Miss Grand Siem Reap នឹង​ចម្រាញ់​បេក្ខភាព​កំពូល​តែ​មួយរូប​ប៉ុណ្ណោះ​ដែល​ស័​ក្ដ​សមជា​ម្ចាស់​មកុដ ដើម្បី​ឆ្ពោះទៅ​ប្រកួត​នៅលើ​វេទិកា Miss Grand Cambodia 2024៕

សូមរីករាយទស្សនាវីដេអូព័ត៌មានពេញ ៖

Share.