![](https://cdn.troryorng.com/wp-content/uploads/2023/12/27180154/410363741_369828465582942_2861779980406271855_n-1024x683.jpg)
ម្ចាស់ពានកីឡាករឆ្នើមប្រចាំខែវិច្ឆិកា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) បានទៅលើខ្សែប្រយុទ្ធស្លាប ម៉ាត់ នូរុណ របស់បឹងកេត ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា។
គិតត្រឹមសប្តាហ៍១៣ កីឡាករ ម៉ាត់ នូរុណ របស់បឹងកេត គឺជាកីឡាករខ្មែរ ដែលទាត់បញ្ចូលទីច្រើនជាងគេនៅលីគកំពូលកម្ពុជា សរុប៧គ្រាប់ តាមពីក្រោយដោយកីឡាករ ផាន សុផេន របស់ព្រៃវែង ៦គ្រាប់។
![](https://cdn.troryorng.com/wp-content/uploads/2023/12/27180155/410429975_369685785597210_2572390325862046377_n-819x1024.jpg)
ដូច្នេះខ្សែប្រយុទ្ធ ម៉ាត់ នូរុណ គឺជាកីឡាករខ្មែរដំបូងគេ ឈ្នះពានកីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៅលីគកំពូលកម្ពុជា ស្របពេលដែលខ្សែប្រយុទ្ធជនជាតិកាណាដា Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ឈ្នះពានកីឡាករល្អប្រចាំការប្រកួតប្រចាំប្រចាំខែ ២លើកជាប់គឺខែ សីហា និងកញ្ញា ខណ:កីឡាករ COULIBALY ABDEL KADER របស់ ISI ដង្កោសែនជ័យ ឈ្នះប្រចាំខែតុលា៕
![](https://cdn.troryorng.com/wp-content/uploads/2023/12/27180153/397602253_347365197829269_7204698621139852544_n-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/12/27180152/401675609_204360286039626_6670819387945035260_n-1024x682.jpg)