![](https://cdn.troryorng.com/wp-content/uploads/2023/12/27174803/top-assists-1024x1024.png)
កីឡាករ Ryohei Yoshihama របស់បឹងកេត តាមស្មើកីឡាករ Thiha Zaw របស់ព្រៃវែង ក្នុងនាមជាកីឡាករបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (Assists) ច្រើនជាងគេសរុប ៦លើកដូចគ្នា នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ គិតត្រឹមសប្តាហ៍ទី១៤។
កីឡាករបាល Assists បានច្រើនជាងគេនៅ CPL៖
- Thiha Zaw របស់ព្រៃវែង ៦លើក
- Ryohei Yoshihama របស់បឹងកេត ៦លើក
- ផាច សុជាវីឡា របស់ភ្នំពេញក្រោន ៥លើក
- ឌី ផារ៉ាន់ របស់ព្រៃវែង ៥លើក
- ម៉ាត់ នូរុណ របស់បឹងកេត ៥លើក
- Bounkong Bounphachan របស់ព្រះខ័នរាជស្វាយរៀង ៤លើក
- Barreto De Lima Mouzinho របស់វិសាខា ៤លើក
- ស៊ិន កក្កដា របស់វិសាខា ៤លើក
- Denilson របស់ភ្នំពេញក្រោន ៤លើក
- Nick Taylor របស់ព្រះខ័នរាជស្វាយរៀង ៤លើក
- Shori Murata របស់ Tiffy Army ៤លើក។
កម្មវិធីប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី១៥៖
![](https://cdn.troryorng.com/wp-content/uploads/2023/12/27174802/412605688_371141832094098_1357001500409291235_n-1024x1024.jpg)
ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2023-24 មាន១០ក្រុមជាសមាជិក ដោយត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ ដល់លេខ៤ មានឈ្មោះឡើងទៅជុំបន្ត ប៉ះគ្នា១ជុំ សរុបពិន្ទុក្រុមមានពិន្ទុច្រើនជាងគេក្លាយជាម្ចាស់ជើងឯក។ សម្រាប់ការប្រកួតបានធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ៕
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)