![](https://cdn.troryorng.com/wp-content/uploads/2023/12/27173917/bk1-2-1024x1024.png)
នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្លិបបាល់ទាត់បឹងកេត បានប្រកាសបន្តកិច្ចសន្យាថ្មីជូនកីឡាករ ម៉ាត់ នូរុណ ២ឆ្នាំបន្ថែមទៀតរហូតដល់ឆ្នាំ ២០២៦។
កាលពីពេលថ្មីខ្សែប្រយុទ្ធ ម៉ាត់ នូរុណ របស់បឹងកេត ត្រូវបានជ្រើសរើសជាម្ចាស់ពានកីឡាករឆ្នើមប្រចាំខែវិច្ឆិកា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា។
ម៉ាត់ នូរុណ ជាកីឡាករខ្មែរដំបូងគេឈ្នះពានកីឡាករឆ្នើមប្រចាំខែនៅលីគកំពូលកម្ពុជា ស្របពេលដែលខ្សែប្រយុទ្ធជនជាតិកាណាដា Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ឈ្នះពានកីឡាករល្អប្រចាំការប្រកួតប្រចាំប្រចាំខែ ២លើកជាប់គឺខែ សីហា និងកញ្ញា ខណ:កីឡាករ COULIBALY ABDEL KADER របស់ ISI ដង្កោសែនជ័យ ឈ្នះប្រចាំខែតុលា។
ក្រៅពីនេះកីឡាករ ម៉ាត់ នូរុណ របស់បឹងកេត កំពុងឈរជាកីឡាករខ្មែរ ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ Top Scorers គិតត្រឹមសប្តាហ៍ទី១៥ នៅលីគកំពូលកម្ពុជា ស្មើគ្នាជាមួយ ផាន សុផេន របស់ព្រៃវែង ៧គ្រាប់ដូចគ្នា។
![](https://cdn.troryorng.com/wp-content/uploads/2023/12/27173918/414681003_377310728168049_6223855970195142813_n-819x1024.jpg)
សម្រាប់នៅក្រុមជម្រើសជាតិកម្ពុជា ម៉ាត់ នូរុណ ក៏ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករសរុប ២៤នាក់ ដែលលោក Felix Dalmas បានកោះហៅត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិកាតា សាកល្បងសមត្ថភាពអន្តរជាតិ (Close Door Training Match – ប្រកួតបិទទ្វារ) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីដូហា ប្រទេសកាតា៕
![](https://cdn.troryorng.com/wp-content/uploads/2023/12/27173912/412869555_964987798396602_5699587580316411518_n-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)