សិល្បៈជាតិ៖ លោកជំទាវ មាស ច័ន្ទដាលីន ដែលអ្នកតាមដានគ្រប់គ្នាស្គាល់ច្បាស់ថាជា ម៉ែឡាកាម៉ូ និងជាអគ្គនាយិកាក្រុមហ៊ុន ឡាកាម៉ូ បានចេញមុខផ្សះផ្សាបុគ្គលល្បីពីររូបនៅបណ្ដាញសង្គមដែលមានជម្លោះមើលមុខគ្នាមិនត្រង់ជាង២ឆ្នាំ នោះគឺរវាង ម៉ាក់លីននិងម៉ាក់លាក់ ឱ្យត្រូវគ្នាស្រឡាញ់គ្នាវិញសមតាមបំណងហ្វេន យ៉ាងភ្ញាក់ផ្អើលនាពេលថ្មីៗនេះ។

គោលបំណងរបស់លោកជំទាវ មាស ច័ន្ទដាលីន ដែលចង់ផ្សះផ្សារអ្នកទាំងពីរ គឺមានការតាំងចិត្តតាំងពីឆ្នាំ ២០២២ ក្រោយ ម៉ាក់លីននិងម៉ាក់លាក់ មានជម្លោះ Live បោះសម្ដីឌឺដងដាក់គ្នាដូចចង់ស៊ីសាច់ហុតឈាមនឹងគ្នារយៈពេល ១ ឆ្នាំពេញ ប៉ុន្តែនាពេលលោកជំទាវពិបាករកឱកាសល្អនឹងផ្សះផ្សារឱ្យអ្នកទាំងពីរត្រឡប់មកល្អូកល្អើនស្រឡាញ់គ្នាដូចបងប្អូនវិញណាស់ ទើបពេលថ្មីៗនេះលោកជំទវសម្រេចចិត្តយកអ្នកទាំងពីរមកធ្វើជា BA ផលិតផលព្រមគ្នាតែម្ដង។ សមបំណងហ្វេនហើយក៏ពិតមែន ក៏ប៉ុន្តែការផ្សះផ្សារក៏ត្រូវមានខសន្យាដូច មិនមែនតែជាការសម្ដែងតែនៅឆាកឱ្យមហាជនសប្បាយចិត្ត ហើយជីវិតក្រោយឆាកនៅតែមើលគ្នាដោយចុងភ្នែកកន្ទុយភ្នែកនោះទេ។
ជាការពិតណាស់ លោកជំទាវ មាស ច័ន្ទដាលីន តែងតែមានទំនោរមនុស្សធម៌ចែករំលែកក្ដីសុខដល់មនុស្សដែលនៅជុំវិញខ្លួន ជាពិសេសគឺក្រុមការងារ និងអ្នកគាំទ្រ។ ក្រៅពីធ្វើឱ្យ ហ្វេនភ្ញាក់ចំពោះការផ្សះផ្សារម៉ាក់លីននិងម៉ាក់លាក់ហើយនោះ លោកជំទាវ មាស ច័ន្ទដាលីន ក៏បានបង្ហាញសកម្មភាពពិសេសមួយទៀតគឺ ការចូលរួមជួយលើកស្ទួយផ្ដល់ឱកាសដល់ជនពិការ នៅថ្ងៃប្រកាស BA យ៉ាងកក្រើកពេញផ្សារទំនើបនោះផ្ទាល់តែម្ដង។


សូមជម្រាបថា នៅក្នុងរង្វង់សិល្បៈនិងមុខជំនួញ លោកជំទាវ មាស ច័ន្ទដាលីន ឬអ្នកគាំទ្រគ្រប់គ្នាហៅថា ម៉ែឡាកាម៉ូ ពេញៗមាត់នោះ គឺត្រូវបានហ្វេនចាត់ទុកជាមាតាចិត្តធម៌ មាតាចិត្តបុណ្យម្នាក់ បានចូលរួមជួយអ្នកសិល្បៈ ក៏ដូចជាផ្ដល់ស្រឡាញ់ដល់មនុស្សខ្វះខាតភាពកក់ក្ដៅឱ្យពួកគេពេញចិត្តចង់នៅក្បែរ ឬរត់មករកជំទាវឱ្យជួយ។ ដោយក្នុងនោះលោកជំទាវបានផ្ដល់ឱកាសការងារជាច្រើនដល់តារាសិល្បៈដូចជា កញ្ញា យូរី លោក ស៊ឹម ច័ន្ទពន្លឺ កញ្ញា កាកាតឿ និងគូស្នេហ៍ កញ្ញា ល្អហួស ក្នុងនាមជា BA តម្លៃរាប់ម៉ឺនដុល្លារហើយជាពិសេសលោកជំទាវក៏បានរួមចំណែកក្នុងការគាំពារគាំទ្រចំពោះជនពិការឱ្យមកចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារជាមួយក្រុមហ៊ុន ឡាកាម៉ូ ដើម្បីដោះស្រាយជីវភាពគ្រួសារផងដែរ៕
