
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ ថ្នាក់ជាតិ បានឈានដល់វគ្គ១៦ក្រុមចុងក្រោយហើយ។
ចំពោះកូតាកីឡាករបរទេស ក្នុង១ក្រុមអាចចុះបញ្ជីកីឡាករបរទេសបានចំនួន៦នាក់ ហើយនៅបញ្ជីចាប់ផ្តើមប្រកួតដាក់បានចំនួន៤នាក់ និងអាចលេងលើទីលានបានទាំង៤នាក់ ដោយត្រូវមានកីឡាករសមាជិកអាស៊ីយ៉ាងតិច១នាក់ (FIFA3 + AFC1)។
***បញ្ជាក់ AFC 1 = កីឡាករអាស៊ី១នាក់, Non AFC 3 = កីឡាករបរទេស៣នាក់ (FIFA)

កម្មវិធីប្រកួតនៅបន្តវគ្គ១៦ក្រុម នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) មានដូចខាងក្រោម៖
ជើងទី១ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤
- មន្ទីរ អយក ខេត្តត្បូងឃ្មុំ ប៉ះ ភ្នំពេញក្រោន នៅវិទ្យាល័យ ហ៊ុន សែន មេមត់ វេលាម៉ោង ៣:៣០រសៀល
- មន្ទីរ អយក ខេត្តកំពងចាម ប៉ះ វិសាខា នៅវិទ្យាល័យព្រះសីហនុ វេលាម៉ោង ៣:៣០រសៀល
- អង្គរស៊ីធី អេហ្វស៊ី ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋា ហនុមាន វេលាម៉ោង ៣:៣០រសៀល
- ព្រះខ័រាជស្វាយរៀង ប៉ះ ខេត្តបន្ទាយមានជ័យ នៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង ៦:០០ល្ងាច។
ជើងទី១ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
- សៀមរាប អេហ្វស៊ី ប៉ះ បឹងកេត នៅកីឡដ្ឋាខេត្តសៀមរាប (ស្វាយធំ)
- សមាគមកីឡាបាលទាត់ ក្រសួងមហាផ្ទៃ ប៉ះ ខេត្តព្រៃវែង នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
- គិរីវង់សុខសែនជ័យ ប៉ះ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់
- អង្គរថាយហ្គឺរ ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានហនុមាន។
ជើងទី២ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
- ព្រះខ័រាជស្វាយរៀង ប៉ះ ខេត្តបន្ទាយមានជ័យ ទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
- ភ្នំពេញក្រោន ប៉ះ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន ស្មាត អរ អេស អិន
- វិសាខាមន្ទីរ ប៉ះ អយក ខេត្តកំពងចាម នៅកីឡដ្ឋានព្រីនស៍
- អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ អង្គរស៊ីធី អេហ្វស៊ី នៅកីឡដ្ឋាន AIA KMH Park។
ជើងទី២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
- បឹងកេត ប៉ះ សៀមរាប អេហ្វស៊ី នៅពហុកីឡដ្ឋានជាតិ
- ខេត្តព្រៃវែង ប៉ះ សមាគមកីឡាបាលទាត់ ក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន ខេត្តព្រៃវែង
- កងយោធពលខេមរភូមិន្ទ ប៉ះ គិរីវង់សុខសែនជ័យនៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់)
- ណាហ្គាវើលដ៍ ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន កំពង់ស្ពឺ៕

