ការប្រកួតពានរង្វាន់ eCambodian Premier League ឆ្នាំ២០២៣-២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១៧ ហើយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះឃើញថាកីឡាករ រ៉ា សុភ័ក្ត្រ របស់អង្គរថាយហ្គឺរ យកឈ្នះ ឆាយ សុវីឡា របស់វិសាខា ក្នុងលទ្ធផល ៧-៣ ចំណែកឯកីឡាករ នួន រត្តនៈ របស់គិរីរង់សុខសែនជ័យ បានយកឈ្នះលើកីឡាករ ​ភោគ សុបញ្ញា របស់ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃទី១២​ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

លទ្ធផលការប្រកួតសរុប៖

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១៧

សូមជម្រាប់ថា កីឡាករ ទឹម វង្សរ៉ាវុធ របស់ណាហ្គាវើលដ៍​ ឡើងមកឈរកំពូលតារាងក្រោយរូបគេ យកឈ្នះចុងក្រោយលើកីឡាករ ផាន់ វិសិទ្ធ ក្នុងលទ្ធផល ២-០ ក្នុងសប្តាហ៍ទី១៧ កន្លងទៅ កំពុងមាន៣៦ពិន្ទុក្នុងដៃ។

ពានរង្វាន់ eCambodian Premier League ទើបតែរៀបចំរដូវកាលដំបូងនៅឆ្នាំ២០២៣ នេះ មានកីឡាករ១០រូប តំណាងក្លិបទាំង ១០ ប្រកួតវិលជុំសន្សំពិន្ទុ អ្នកមានពិន្ទុច្រើនជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ ប្រចាំរដូវកាល៕

Share.